Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិប្រមុខការទូត ហ្វីលីពីន បដិសេធសំណើរ លក្ខខណ្ឌចរចា ជាមួយចិន!

ប្រមុខការទូត ហ្វីលីពីន បដិសេធសំណើរ លក្ខខណ្ឌចរចា ជាមួយចិន!

ហ្វីលីពីន៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ថ្លែងនៅថ្ងៃអង្រនេះថាលោក បានបដិសេធនឹងសំណើរ មួយពីសំណាក់ភាគីចិនក្នុង ការចាប់ ផ្តើមចរចាទ្វេភាគីលើ បញ្ហាសមុទ្រចិនខាងត្បូង ដោយឈរលើលក្ខខណ្ឌដែល មិនយកសេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលអន្តរជាតិកាល ពីសប្តាហ៍មុនមកពិភាក្សា។

ប្រមុខការទូតហ្វីលីពីន លោក Perfecto Yasay បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ មួយជាមួយនិង ABS CBN News ដែលសំដៅ លើសេចក្តីសម្រេច របស់ តុលាការមជ្ឈត្តកម្មអន្តរជាតិ ឬតុលាការអាជ្ញាកណ្តាលថា រដ្ឋមន្ត្រីការបរទេសចិន បានស្នើយើងបើកចិត្តរបស់ យើងចំពោះ ការចរចាទ្វេភាគីប៉ុន្តែគឺផ្តោតលើ ប្រធានបទខាងក្រៅ ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ។

លោក Yasay បានថ្លែងថាលោកបាន ជួបជាមួយនិងសមភាគី របស់លោកនៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំ អាស៊ាននិងអឺរ៉ុបក្នុងប្រទេសម៉ុងហ្គោលកាលពីសប្តាហ៍មុន។

លោកបានថ្លែងថាអាទិភាព ជាចម្បងរបស់យើងសម្រាប់ហ្វីលីពីន គឺបាននិងកំពុងចរចាអំពី សិទ្ធិរបស់អ្នកនេសាទរបស់ខ្លួន ក្នុងការវិលត្រឡប់មកកាន់ Scarborough Shoal និងការប្រតិបត្តិការនៃ ការគ្រប់គ្រងពីសំណាក់ គ្រប់ភាគីដទៃទាំងអស់ដែលនឹង ត្រូវបានប្រើប្រាស់ ដោយ ឡែកពីគ្នា។

ប្រភពពី៖ Reuters

 

 

 

 

 

 

RELATED ARTICLES