Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកមីយ៉ាន់ម៉ា​​នាំចេញ​ផលិត​ផល​កសិកម្ម​​បានលើស​មុន​៣១៥លា​នដុល្លារ

មីយ៉ាន់ម៉ា​​នាំចេញ​ផលិត​ផល​កសិកម្ម​​បានលើស​មុន​៣១៥លា​នដុល្លារ

​ កសិកម្ម៖ តាមតួលេខថ្មីរបស់រដ្ឋាភិបាល​បង្ហាញថា​មីយ៉ាន់ម៉ា​រកចំណូលបាន​២,៩៣​ប៊ីលាន​ដុល្លារពី​ការ​នាំចេញ​ផលិតផលកសិកម្ម​ក្នុងអំឡុង​ឆ្នាំសារពើពន្ធ​ចាស់​ដែល​បានបញ្ចប់​ត្រឹមខែមីនា​កើនឡើង​៣១៥លានដុល្លារ​ធៀបនឹង​ឆ្នាំមុន​។

​ផលិតផលកសិកម្ម​ស្មើនឹង​២៥%​នៃ​ការ​រកប្រាក់​ចូលពី​ការ​នាំចេញ​ទំនិញ​ក្នុង​អំ​ឡុ​ង​ឆ្នាំ​នោះ ។ សណ្តែក​គឺជា​ផលិតផល​ស្ថិតនៅលំដាប់កំពូលក្នុងបញ្ជី​ដែល​ត្រូវ​បា​នលក់​ចេញទៅបរទេស​ដែលមានទំហំទឹកប្រាក់​១,៤​ប៊ីលានដុល្លារ​។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​ចំណែកមុខទំនិញ​ជាប់លំដាប់លេខរៀងបន្ទាប់​នោះគឺ​អង្ករ​ ក្នុងនោះមាន​អង្ករបាក់​មានទំហំទឹកប្រាក់​៥៥៤លានដុល្លារ​ ពោត​ពណ៌លឿង​២៥៣លានដុល្លារ​និង​កៅស៊ូ​២០០លានដុល្លារ ។

ជាមួយនិងការប្រឈមនឹង​អាកាស​ខុសប្រក្រតី​ កង្វះសមត្ថភាព​និង​បច្ចេកទេស​ក្នុង​ការ​ដឹងថា​តើ​ត្រូវ​​ទទួលបានផល​ដូចម្តេច​ក៏ដូចជា​ឯករាជ្យភាព​លើ​តម្រូវការ​ទីផ្សារបរទេស​  មីយ៉ាន់ម៉ា​កំពុង​បង្កើតនូវកិច្ចខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​ផលិតកម្ម​កកសិកម្ម​ ខណៈ​​មានការ​កត់សម្គាល់​​អំពី​ការ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​កម្រិត​ខ្ពស់​ជាមួយនិងបណ្តាប្រទេសដទៃ​ក្នុង​តំបន់ ។

ទោះជាយ៉ាងណាក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងថា​ក្រៅពី​ឧស្សាហកម្មកសិកម្ម ការនាំចេញធនធានធម្មជាតិ​​ នេសាទ​និង​សម្លៀកបំពាក់​នឹង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​និងគុណភាព​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES