Sunday, November 24, 2024
Homeនយោបាយលោកសុន ឆ័យ ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឆ្លើយសំណួរអំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង

លោកសុន ឆ័យ ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឆ្លើយសំណួរអំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង

ភ្នំពេញៈ  តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃគណបក្សសង្រ្គោះជាតិ និងជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សុន ឆ័យ បានធ្វើលិខិតជម្រាបជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ តាមរយៈ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឆ្លើយសំណួរជាលាយលក្ខណ៍ អំពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និង ប្រទេសជិតខាង ចំនួន៤សំណួរ រួមមាន ១. អំពីទិន្នន័យនៃជញ្ជីងពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង រយៈពេល ៥ឆ្នាំកន្លងទៅ ។ ២. អំពីទំនិញដែលព្រះរាជាណាចក្រកម្ពុជា ទិញ និងលក់ទៅប្រទេសជិតខាង ។ ៣. អំពីប្រភព លុយរបស់កម្ពុជា ដើម្បីប៉ះប៉ូវចំពោះឱនភាពយ៉ាងខ្លាំង នៃជញ្ចីងពាណិជ្ជកម្មជាមួយប្រទេសជិតខាង និង៤. អំពី វិធានការរបស់រាជរដ្ឋាភិបាល  ដើម្បីកាត់បន្ថយឱនភាព នៃជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ។

RELATED ARTICLES