ពិតជាបុរសចិត្តទូលាយមែន ប៉ ណ័ដ្ឋវុឌ្ឍិ ពេញចិត្តឱ្យភរិយា អេ ផនធិប បែកបែរចិត្តទៅរកប្រុសផ្សេងបាន ។
មួយរយៈនេះ ភរិយាដ៏ស្រស់ស្អាតរបស់លោក ប៉ ណ័ដ្ឋវុឌ្ឍិ សៈគិតចៃ បានក្លាយជាសាវ័កតារាកូរ៉េទៅហើយ។ នាងចូលចិត្តតារាកូរ៉េក្មេងៗ រហូតដល់ថ្នាក់ឡើងយន្តហោះទៅកម្សាន្តតាមកន្លែងផ្សេងៗ ដែលជាទីកន្លែងថតរឿងភាគកូរ៉េទៀតផង។
នៅពេលអ្នកកាសែតចោទសួរពីអារម្មណ៍របស់លោក ប៉ ពេលភរិយាធ្លាក់ក្នុងអន្លង់មន្តស្នេហ៍តារាកូរ៉េបែបនេះ លោក ប៉ បែរជាបង្ហាញទឹកចិត្តទូលំទូលាយឆ្លើយប្រាប់ថា “សេចក្តីសុខរបស់ភរិយា វាគឺជាសេចក្តីសុខរបស់ខ្ញុំ។ ការដែលនាងទៅឈ្លក់វង្វេងនឹងក្មេងកំលោះៗ វាគឺទឹកទិព្វជួយស្រោចស្រពឱ្យបេះដូងស្រស់ថ្លា។ អ្វីដែលខ្ញុំបានឃើញនៅម៉ោង២ម៉ោង៣ទៀបភ្លឺ គឺឃើញសភាពភរិយាខ្ញុំចិញ្ចឹមកូនគួរឱ្យអាណិតណាស់។ នាងត្រូវភ្ញាក់មកបំពេកូន ឆុងទឹកដោះគោ ជូតគូទកូន។ ពេលមានគេសួរថា ហេតុអ្វីខ្ញុំចាំបាច់រៀបចំពិធីផ្សេងៗឱ្យនាង ឬឱ្យនាងទៅលង់ស្នេហ៍ប្រុសកូរ៉េ… អឺ បណ្តោយ នាងខ្លះទៅ។ វាជាសេចក្តីសុខរបស់ស្ត្រី។ ខ្ញុំអត់ប្រចណ្ឌទេ។ វាយករបស់អ្វីពីប្រពន្ធខ្ញុំមិនបានទេ”។
ក្រោយពេលសម្រាលកូនរួច អេ ផនធិប ព្យាយាមហាត់ប្រាណថែរក្សារាងរហូតភាគីស្វាមី ជញ្ជក់មាត់សរសើរថា “ធម្មតាទេ ពេលនេះ អេ កំពុងមានការជឿជាក់ខ្លាំង។ អេ ប្រាប់ថា នាងមានស្វាមី មុខមាត់ស្អាតបាត (សើច) ហើយកំពុងមានរឿងភាគ ចាក់ផ្សាយផងនោះ។ ដូច្នេះ ត្រូវតែធ្វើខ្លួនឱ្យស្អាតកុំឱ្យចាញ់ប្អូនៗ”។
ដោយសាររាងកាយភរិយាសិចស៊ីសមសួនពេក ទើបលោក ប៉ មិនចង់ស្ញប់ស្ញែងតែម្នាក់ឯង ដោយព្រលយពាក្យចង់ឱ្យប្រពន្ធថតសិចស៊ីថា “ខ្ញុំក៏ចង់ឃើញដូចគ្នាដែរ។ បើមានកម្មវិធីជួយកែច្នៃរូបផង ខ្ញុំយល់ថា ប្រពន្ធខ្ញុំកាន់តែមានសរីរាង្គល្អជាងនេះទៅទៀត”។
លោក ប៉ ប្រាប់ថា ដំបូងលោកមានគម្រោងយកកូនតែពីរនាក់ទេ តែពេលឃើញប្រពន្ធហំហួនបែបនេះ មើលទៅទ្រាំមិនយកកូនទី៣ មិនបានឡើយ។ លោកប្រាប់ថា “ដំបូងតាំងចិត្តចង់មានកូនតែពីរនាក់ទេ តែពេលនេះអ្វីៗអូខេអស់ហើយ។ មិនទៀងទេ អាចនឹងមានកូនទី៣ ផងក៏ថាបាន”។
ទោះជាយ៉ាងណាក៏ដោយ លោក ប៉ ប្រាប់ថា គម្រោងយកកូនទី៣នេះ មិនទាន់ត្រូវបានភរិយាអនុម័តនៅឡើយ ព្រោះពេលមានកូនម្តងៗ ទម្រាំតែថែទាំរាងកាយឱ្យ វិលមកហំហួនវិញ ពិតជាពិបាកខ្លាំងណាស់៕