Monday, January 20, 2025
Homeព័ត៌មានជាតិស្ត្រីម្នាក់ផឹក ABC អស់៣កំប៉ុង ផ្អើលពេញហាង

ស្ត្រីម្នាក់ផឹក ABC អស់៣កំប៉ុង ផ្អើលពេញហាង

ភ្នំពេញ ៖ ស្រ្តីវ័យកណ្តាលម្នាក់សង្ស័យមានវិបត្តិគ្រួសារ ចូលទៅក្នុងហាងផឹក​ស្រាបៀរ ABC អស់៣កំប៉ុង ស្រវឹងជោកជាំ គប់កែវបែកខ្ចាយពេញហាង បង្កឲ្យភ្ញៀវភ័យស្លន់ស្លោ ត្រូវ​សន្តិ​សុខ​លើកយកដាក់លើចិញ្ចើមផ្លូវ មុខហាង​ SPARK C.K លក់គ្រឿងក្លែម និងស្រាបៀរ តាមផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន​ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៧។

ប្រភពព័ត៌មានពីអ្នកលក់ដូររុញរទេះនៅមុខហាង កើតហេតុខាងលើ បានប្រាប់​ថា ​ស្រ្តីរងគ្រោះ​មិនដឹងជាផឹកស្រវឹងស្រវឹងមកពី​ណាទេ ​បានដើរចូលក្នុងហាង ហើយផឹក​ស្រា​បានបន្តិច ក៏ឃើញសន្តិសុខហាងបានសែងស្រ្តីរូបនោះ មកដាក់នៅចិញ្ចើមផ្លូវមុខហាង ពេល​គាត់សួរសន្តិសុខថាមូលហេតុអ្វី? ​សន្តិសុខបានប្រាប់ថា ផឹកអស់ស្រាបៀរ ABC ចំនួន៣កំប៉ុង​ មិនទាន់គិតលុយផងស្រវឹងស្រាបោកកែវផ្អើលភ្ញៀវ ទើបសែងមកដាក់នៅខាងក្រៅហាង រួចក៏ឃើញស្រ្តីមានសភាពសន្លប់ស្ដូកស្ដឹង ក្រោយមកខ្លាចប៉ះពាល់ដោយអាយុជីវិត ក៏ទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍សួរនាំឲ្យច្បាស់លាស់ និងទាក់ទងក្រុមគ្រួសារអោយ​មកទទួលត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចនគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ​បានប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់តាមរយៈទូរស័ព្ទថាមានស្រ្តីម្នាក់ស្រវឹងដេកនៅចិញ្ចើមផ្លូវ ពួកគាត់ក៏ចុះមកដល់កន្លែងកើតហេតុ ក៏ឃើញស្រ្តីម្នាក់អាយុជាង៤០ឆ្នាំ​​ ដេកសន្លប់និងនិយាយទាំងសភាពស្រវឹងលើកដៃតែមិនបើកភ្នែក ហើយស្រ្តីនោះនិយាយថា ចូលហាងផឹកសុខៗ ត្រូវសន្តិចសុខហាងសែងគាត់ចេញមិនអោយផឹកទៅវិញ ។

ស្រ្តីខាងលើត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត៕

RELATED ARTICLES