Monday, January 20, 2025
Homeព័ត៌មានជាតិចង់ត្រូវគ្នាជាមួយសង្សារ រត់ទៅឆក់ទូរស័ព្ទ ហើយជិះម៉ូតូឱបចង្កេះ ផ្អើលថាចោរឆក់ទូរស័ព្ទ

ចង់ត្រូវគ្នាជាមួយសង្សារ រត់ទៅឆក់ទូរស័ព្ទ ហើយជិះម៉ូតូឱបចង្កេះ ផ្អើលថាចោរឆក់ទូរស័ព្ទ

ភ្នំពេញ៖ បុរសម្នាក់ងប់នឹងល្បែងស៊ីសង ត្រូវសង្សារផ្តាច់ទំនងទំនង ពេលចង់ត្រូវគ្នាវិញ បាន​ឆក់ទូរស័ព្ទមិត្តស្រី ហើយឡើងជិះម៉ូតូឱបចង្កេះ ត្រូវសង្សារស្រែកថា ចោរឆក់ទូរស័ព្ទ ពេលនោះសមត្ថកិច្ចឃាត់យកទៅសួរនាំ បង្កឲ្យមានការឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវរដ្ឋសភា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​ ។

ជនរងគ្រោះមានឈ្មោះមៀច ចាន់ទេវី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើរលដ៏ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ចំណែកបុរសជាសង្សារមានឈ្មោះវណ្ណ ធីផល្គុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រកាត់ដេរ ស្នាក់នៅភូមិជ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ​មានស្រុកកំណើតនៅភូមិ៣ សង្កាត់លេខ២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញ ពីធ្វើការនៅណាហ្គាវើលដ៍ ស្រាប់តែមានបុរសម្នាក់បានរត់ទៅឆក់ទូរស័ព្ទ ហើយបានរត់ឡើងលើម៉ូតូនារីរងគ្រោះអង្គុយឱបចង្កេះ ធ្វើឲ្យជនរងគ្រោះស្រែកថា ចោរៗឆក់ទូរស័ព្ទ ផ្អើលឆោឡោដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនអ្នកទាំង២ ទៅសួរនាំ ។

​ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់ទាំងពីរនាក់ជាសង្សារ ធ្លាប់រស់នៅជាមួយគ្នាដូចប្តី ប្រពន្ធជាង៣ឆ្នាំមកហើយ និងបានស្គាល់ឪពុកម្តាយទាំងសងខាង ​តែបានផ្ដាច់ទំនាក់ទំនងគ្នាជិត១ខែមកហើយ ​ដោយសារតែបុរសជាសង្សារចូលចិត្តលេងល្បែងស៊ីសង និងជាបុគ្គលិក​នៅណាហ្គាវើលដ៍ផង ពេល​ចប់ម៉ោងធ្វើការនៅតែសំកុកនៅវង់ល្បែងនៅណាហ្គាវើលដ៍ រហូតចេះកុហកថា ត្រូវការយកលុយទៅផ្ញើឲ្យម្ដាយឈឺនៅឯស្រុកកំណើត ជាញឹកញាប់ពេក រូបគាត់ក៏បានទូរស័ព្ទសួរទៅម្តាយរបស់សង្សារ ដឹងរឿងពិត ហើយនិយាយជាមួយសង្សារមមិនស្ដាប់ បានសម្រេច​ចិត្តផ្តាច់ទំនាក់ទំនងគ្នាជិត១ខែមកហើយ និងបាន​ឈប់ធ្វើការជាមួយគ្នាទៀត បុរសជាសង្សារបានទៅធ្វើការរោងចក្រ ។

ប្រភពដដែលបន្តទៀតថា នៅយប់កើតហេតុពេលដែលជនរងគ្រោះជិះម៉ូតូស្កុបពី ​ចេញពីធ្វើការគោលបំណងត្រឡប់ទៅផ្ទះ ខណៈពេលជិះមកដល់ផ្លូវរដ្ឋសភា ដែលមានការកកស្ទះចរាចរណ៍ហើយមិនដឹងថា មិត្តប្រុសគាត់មកពីណា រត់ទៅឆក់ទូរស័ព្ទម៉ាក iphone 6plus ពណ៌ខ្មៅ ដែលកំពុងនិយាយជាមួយមិត្ត​ស្រី ភ្លាមៗនោះ គាត់បាន​ស្រែកថាចោរៗឆក់ទូរស័ព្ទ ស្រាប់តែ​បុរសជាអ្នកឆក់ដែលជាមិត្តប្រុសបានលោតទៅជិះលើម៉ូតូ ហើយអង្គុយឱប​ចង្កេះ ស្របពេលនោះសមត្ថកិច្ចក៏មកដល់ នាំខ្លួនទាំង២ទៅប៉ុស្តិ៍ធ្វើការ​សួរនាំ​។

ចំណែកបុរសជាសង្សារដែលឆក់ទូរស័ព្ទនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានស្រលាញ់គ្នារីជាសង្សារដូចជាប្រពន្ធពិតប្រាកដមែន គ្រាន់តែសន្សំលុយមិនទាន់បានរៀប​ការកំពុងតែសន្សំលុយ ​ពីមុនគាត់ធ្លាប់ធ្វើការជាបុគ្គលិកណាហ្គាវើលដ៍ ហើយ​ងប់និងល្បែងលុយ បើកប្រាក់ខែមិនដែលសល់ និងបោកស្រ្តីជាមិត្តស្រីយកមកលេងទៀត ក្រោយមក​មិត្តស្រីតាមដានដឹង ក៏សុំគាត់ចែកផ្លូវគ្នា ទោះបីគាត់សុំលាឈប់ពីការងារ ដើម្បីបញ្ជាក់ថា ឈប់ពីល្បែងពិតប្រាកដ និងដូរការងារមកធ្វើជាកម្មកររោងចក្រកាត់ដេរវិញ តែមិត្តស្រីគាត់នៅតែមិនបាត់ខឹង រហូតដល់យប់ថ្ងៃទី២០ ខែឧសភា ខ្លួនបានជិះម៉ូតូឌុប គោលបំណងជិះមកជួបមិត្តស្រី ដោយដឹងថា ម៉ោងនេះចេញធ្វើការ ពេលជិះមកដល់ ក៏ឃើញមិត្តស្រីជិះម៉ូតូម៉ាកស្គុបពី ម្នាក់ឯង ខ្លួនក៏ឲ្យលុយម៉ូតូឌុប រួចផ្លូវការកកស្ទះចរាចរណ៍ផង ក៏ខ្លួនរត់ទៅសំដៅហៅមិត្តស្រីដើម្បីឈប់និយាយគ្នាដោះស្រាយផ្សះផ្សាគ្នាវិញ តែ​ខ្លាចគាត់មិនឈប់ក៏ឆក់ទូរស័ព្ទដៃម៉ាក iphone 6plus ដែលកំពុងនិយាយ រួចដាក់នៅហោប៉ៅខោ ហើយលោតឡើងជិះម៉ូតូពីក្រោយរួចឱបមិត្តស្រីពីក្រោយ តែចៃដន្យ មិត្តស្រីស្រែកថាចោរឆក់ទូរស័ព្ទ ទើបផ្អើលដល់សមត្ថកិច្ចនាំទាំង២នាក់យកទៅសួរនាំ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះមិនបានប្តឹងផ្តល់ទេ គ្រាន់តែសុំឲ្យ​សមត្ថកិច្ចធ្វើកិច្ចសន្យា​ឈប់ទាក់ទង និងឈប់មករំខានទៀត ​៕

RELATED ARTICLES