Monday, January 20, 2025
Homeព័ត៌មានជាតិមានរឿងហេតុអ្វីបានជាលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៦?

មានរឿងហេតុអ្វីបានជាលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៦?

ភ្នំពេញ៖ បុរសម្នាក់បានលោតសម្លាប់ខ្លួន ពីលើអគារសកលវិទ្យាល័យកម្ពុជា ក្បែរស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះបានបង្កភ្ញាក់ផ្អើកាលពីម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសាកលវិទ្យាល័យកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសដែលលោតសម្លាប់ខ្លួនខាងលើនេះ ឈ្មោះគ្រុយ ចាន់ដាឡែន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២០Z ផ្លូវ១៥៦Z ក្រុម០៤ ភូមិ០៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនកើតហេតុ គេបានឃើញបុរសខាងលើវាយកញ្ចក់បង្អូចបន្ទប់ជាន់ទី០៦ ពេលវាយហើយ ជនរងគ្រោះបានឡើងអង្គុយសណ្តូកជើងចុះក្រោមពេលនោះ សន្តិសុខឃើញបានស្រែកប្រាប់ឲ្យដាក់ជើងចូលក្នុងវិញ តែបុរសខាងលើមិនស្តាប់ ក៍លោតទម្លាក់ខ្លួនមកដល់ដី បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

លោកម៉ក់ ហុង អធិការខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះអាចជាអ្នកញៀនថ្នាំ ហើយក៍មិនមែនជានិស្សិតទេ ពីព្រោះជនរងគ្រោះស្លៀកពាក់ឯកសណ្ឋានធម្មតា ហើយបានលោតសម្លាប់ ខ្លួនចេញពីក្នុងបន្ទប់ទឹក បន្ទាប់ពីវាយកញ្ចក់បង្អួចនៃអគារសាកលវិទ្យាល័យកម្ពុជា ជាន់ទី៦”។

ក្រោយកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅកាន់ទីនោះ នឹងយកខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុផងដែរ ព្រមទាំងធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ ថាតើជនរងគ្រោះលោតសម្លាប់ខ្លួនឯង ឬជាករណីអ្វីផ្សេង…?៕

RELATED ARTICLES