តៃវ៉ាន់៖ យោងតាមទីភ្នាក់ងារ ពន្លត់អគ្គីភ័យជាតិចំណុះ ក្រសួងមហាផ្ទៃតៃវ៉ាន់ឲ្យដឹងថា យ៉ាងហោច មានមនុស្សចំនួន ២៦នាក់បានស្លាប់បាត់បង់ជីវិតនៅ ក្នុងហេតុការឆេះរថយន្តទេ សចរណ៍មួយបន្ទាប់ពី ជួបគ្រោះថ្នាក់បុកនឹង បង្កាន់ ដៃ ផ្លូវរថភ្លើង មួយនៅក្បែរអាកាសយានដ្ឋាន អន្តរជាតិ Taoyuan ។
ក្នុងចំណោមអ្នកស្លាប់ ទាំងនោះ២៤នាក់ជាអ្នកទេសចរ មកពីប្រទេសដែលរាប់ បញ្ចូលកុមារ៣នាក់ផងដែរ។ មគ្គុទេ្ទសក៍ទេសចរ ជនជាតិចិនតៃវ៉ាន់ម្នាក់ និងអ្នកបើករថយន្តក្រុងនោះ ក៏បានស្លាប់ក្នុងគ្រោះថ្នាក់ នេះដែរ។
តាមរបាយការណ៍ CNA បញ្ជាក់ថាឧប្បត្តិហេតុ នេះ បានកើតឡើងមុននឹង ឈានចូលវេលា ម៉ោង១រសៀល (ម៉ោងក្នុងស្រុក) នៅលើផ្លូវជាតិលេខ២ដែលឆ្ពោះ ទៅកាន់អាកាសយានដ្ឋាន ក្រុងតៃប៉ិ។ រថយន្តក្រុងនោះ មានបើក សំដៅទៅកាន់ភាពនិរតី លើផ្លូវហាយវេខាងលើក្នុង បំណងឆ្ពោះទៅកាន់ព្រលានយន្តហោះដែល ក្រុមអ្នកទេសចរនឹង ហោះហើរត្រឡប់ទៅកាន់ ស្រុកកំំណើតរបស់ពួកគេវិញបន្ទាប់ពីបាន ដើរកម្សាន្តនៅតៃវ៉ាន់ចំនួន១សប្តាហ៍មក។
ចំណែកនាយកដ្ឋានពន្លត់ អគ្គីភ័យក្រុង Taoyuan បានដាក់ពង្រាយ រថយន្តចំនួន២៣គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យ ៦០គ្រឿង ដើម្បីចូលរួមប្រតិបត្តិ ការពន្លត់និងសង្គ្រោះនៅ កន្លែងកើតហេតុ។ ក្រោយពីការពន្លត់ ភ្លើងរួចមកក្រុមយានិកបាន រាយការណ៍ ថាបានរកឃើញសាកសព ដែលត្រូវភ្លើងឆេះមួយចំនួន។
ដោយឡែក ការិយាល័យទេសចរណ៍បាន អះអាងថាក្រុមអ្នកទេសចរ គឺមកពីទីក្រុង Dalian City ខេត្ត Liaoning ប្រទេសចិន។
ប្រភពពី៖ CNN