Monday, January 20, 2025
Homeព័ត៌មានជាតិនគរបាលប៉ុស្តិ៍ទឹកថ្លា ជួយមើលប្រជាពលរដ្ឋមានទុក្ខផង!!!

នគរបាលប៉ុស្តិ៍ទឹកថ្លា ជួយមើលប្រជាពលរដ្ឋមានទុក្ខផង!!!

ភ្នំពេញ៖ បុរសម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មានទាំងអស់សង្ឃឹម ខណៈដែលមានតារាងបាល់ក្បែផ្ទះគាត់ លេងដល់យប់ជ្រៅ បង្កសំឡេងរំខាន ពេលដែលទៅប្រាប់ឲ្យឈប់លេង បែរជាយកដុំថ្មមកគប់ផ្ទះគាត់ បណ្តាលឲ្យបែកកញ្ចក់បង្អួច អ្វីដែលគាត់មានទុក្ខនោះ ពេលដែលប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ឲ្យជួយអន្តរាគមន៍នោះ បែរជាមិនមកជួយទៀត។ ទីតាំងនេះស្ថិតនៅស្របផ្លូវរថភ្លើង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះអឹម សាវ៉ុធ អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីម្ចាស់ខាងលើបានប្រាប់ថា ទីលានលេងបាល់ខាងលើ តែងតែលេងដល់យប់ជ្រៅជារៀងរាលថ្ងៃ ដែលធ្វើអោយមានសំឡេងរំខាង និងប៉ះពាល់ដល់ដំណេករបស់ពួកគាត់ដែលរស់នៅក្បែរកន្លែងលេងនេះ ដល់ពេលពួកគាត់ទៅប្រាប់ម្ចាស់តារាងឲ្យផ្អាក និងកុំឲ្យលេងដល់យប់ៗពេក បែរជាក្រុមនោះខឹងយកដុំថ្មគប់ និងទាត់បាល់មកបំបុកជញ្ជាំងផ្ទះរបស់គាត់ បណ្តាលឲ្យបែកកញ្ចក់បង្អួចខ្ទេចអស់។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីធ្វើការណែនាំម្ចាស់តារាង គេមិនស្តាប់ ក៍ទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍ ប៉ុន្តែអ្វីដែលគាត់អស់សង្ឃឹមនោះ បែរជានគរបាលប៉ុស្តិ៍ទឹកថ្លា មិនព្រមមកអន្តរាគមន៍ទៅវិញ។

គាត់បន្តថា ហេតុអ្វីពួកគាត់ជាប្រជាពលរដ្ឋសុំអន្តរាគមន៍ ហើយបែរជាមិនមកបែបនេះ សង្ស័យប៉ុស្តិ៍ខាងលើមានភាគហ៊ុនជាមួយតារាងបាល់នេះហើយ បានជាប្រជាពលរដ្ឋប្តឹង មិនមកបែបនេះ ពួកគាត់សុំអោយលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ជួយពិនិត្យលើករណីនេះផង បើមិនចំណាត់ការឲ្យពួកគាត់ទេ គាត់នឹងប្តឹងបន្តទៅថ្នាក់លើមិនខាន។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ មិនអាចសុំការបំភ្លឺពីភាគីខាងម្ចាស់តារាងបាល់បានឡើយ (គ្មានលេខទំនាក់ទំនង)៕

RELATED ARTICLES