Saturday, May 18, 2024
Homeព័ត៌មានជាតិក្រមុំមុនវ័យ ប្រឈមជំងឺបេះដូងពេលចាស់

ក្រមុំមុនវ័យ ប្រឈមជំងឺបេះដូងពេលចាស់

ការស្រាវជ្រាវមួយរបស់អង់គ្លេសរកឃើញថា ឈាមរដូវគ្រាដំបូងនៃស្ត្រី អាចទស្សន៍ទាយសុខភាពក្នុងពេលអនាគតបាន ជាពិសេសចំពោះ ស្ត្រីពេញក្រមុំមុនវ័យ ឬរដូវមកមុនអាយុ១៣ឆ្នាំ អាចប្រឈមកើតជំងឺបេះដូងពេលឈានចូលវ័យចាស់ជរា។ ក្រុមអ្នកស្រាវជ្រាវបានប្រើពេលជាង១០ឆ្នាំ ក្នុងការប្រមូល និងរក្សាទិន្នន័យពីស្ត្រីជនជាតិអង់គ្លេស អាយុចន្លោះពី៥០-៦៤ឆ្នាំ ចំនួន១្ប៣លាននាក់ ដើម្បីរកមើលថា តើអាយុដែលមានរដូវលើកដំបូងក្នុងវ័យក្មេង ចោទជាបញ្ហាចំពោះសុខភាពនៅពេលឈានចូលវ័យចំណាស់ឬទេ? ការមករដូវលើកដំបូងតាំងពីអាយុ១០ឆ្នាំ ឬតិចជាងនេះ រួមទាំងស្ត្រីដែលមករដូវលើកដំបូងអាយុ១៧ឆ្នាំឡើងទៅ ហើយមានការប្រឈម២៧% នឹងអាចកើតជំងឺបេះដូងជាជំងឺប្រចាំកាយ។ ក្នុងពេលតែមួយ ស្ត្រីដែលមករដូវលឿនជាងធម្មតា និងយឺតជាងធម្មតា ប្រឈម២០% ដែលបាត់បង់ជីវិតពីជំងឺសម្ពាធឈាមខ្ពស់ និង១៦% បាត់បង់ជីវិតដោយជំងឺសរសៃឈាមក្នុងខួរក្បាល (Stroke)។ ផលប៉ះពាល់ចំពោះសុខភាពនៃការមករដូវនៅអាយុតិច មិនត្រឹមតែប្រឈមចំពោះជំងឺ បេះដូងពេលចាស់នោះទេ តែនៅប៉ះពាល់ដល់ការរីកលូតលាស់នៃឆ្អឹងផងដែរ ដែលក្មេងស្រីមករដូវលើកដំបូងក្នុងអំឡុងវ័យ១០ឆ្នាំ ឬលឿនជាងនេះ អាចនាំឱ្យរាងកាយឈប់លូតកម្ពស់ ខណៈដែលក្មេងស្រីមានរាងធាត់ ភាគច្រើន រមែងមករដូវលឿនជាងក្មេងស្រីដែលមានរាងស្គម ស្តើង ព្រោះ ភាពធាត់ បង្កផលប៉ះពាល់ដល់វដ្តរដូវឱ្យវិវត្តលឿនទៅតាមនោះផងដែរ៕

RELATED ARTICLES