អំឡុងពេលលេបថ្នាំពន្យារកំណើត រដូវនឹងមកចន្លោះពេលលេប គ្រាប់ថ្នាំទី២២-២៨ មានន័យថា ប្រសិនលេបថ្នាំពន្យារកំណើតប្រភេទ ២១គ្រាប់ រដូវនឹងចាប់ផ្តើមមកតាំងពីថ្ងៃទី១-៤ នៃការឈប់លេប។ តែ ចំពោះថ្នាំពន្យារកំណើតប្រភេទ២៨គ្រាប់ រដូវនឹងចាប់ផ្តើមមកក្នុងអំឡុង ពេល៧គ្រាប់ចុងក្រោយនៃបន្ទះថ្នាំ 9ដែលជាគ្រាប់ម្សៅប ឬចន្លោះគ្រាប់ទី ២២-២៨ និងភាគច្រើនចាប់ផ្តើមមករដូវ ចន្លោះពេលលេបគ្រាប់ប្រភេទ ម្សៅបានប្រមាណ២-៤ថ្ងៃ។ បើរដូវមកមិនទៀងទាត់ ឬមិនមកតាម វដ្តរដូវ គួរធ្វើតេស្តពិនិត្យរកមើលថា តើមានផ្ទៃពោះឬទេ។
យ៉ាងណាក៏ដោយ ការឈប់លេបថ្នាំពន្យារកំណើត អាចនាំឱ្យ ប៉ះពាល់ដល់វដ្តរដូវបន្ទាប់បាន។ ដោយសារថ្នាំពន្យារកំណើត ធ្វើឱ្យអ័រម៉ូន អេសត្រូចេន 9សែតរៀងនេប និងប្រូចេសស្ទើរ៉ូន 9ភរៀងសេតរៀនបេ ត្រូវបាន គ្រប់គ្រង នាំឱ្យរដូវមកយ៉ាងទៀតទាត់ ទោះបីពេលឈប់លេបថ្នាំពន្យារ កំណើតក្តី ក៏អ័រម៉ូនក្នុងរាងកាយនឹងបញ្ចោញមកតាមធម្មជាតិ បណ្តាលឱ្យ រដូវមកមិនទៀងទាត់បានចំពោះស្ត្រីមួយចំនួន តែពុំមានផលប៉ះពាល់អ្វី ធ្ងន់ធ្ងរទេ ក្រាន់តែពិបាកមករដូវជាងមុនតែប៉ុណ្ណោះ៕
រដូវលែងមក ពេលឈប់លេបថ្នាំពន្យារកំណើត ខុសប្រក្រតីឬទេ?
RELATED ARTICLES