Sunday, January 19, 2025
Homeព័ត៌មានជាតិស៊ុតមាន់ ប្រឆាំងជំងឺចុះខ្សោយខួរក្បាល

ស៊ុតមាន់ ប្រឆាំងជំងឺចុះខ្សោយខួរក្បាល

ជំងឺវង្វេងវង្វាន់ កើតឡើងពីការដែលខួរក្បាលត្រូវបំផ្លាញ ឬមានការចុះខ្សោយទៅតាមអាយុ ព្រោះជំងឺនេះ តែងតែកើតចំពោះមនុស្សវ័យចំណាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ។ យ៉ាងណាក៏ដោយ អាចជួបប្រទះចំពោះមនុស្សដែលមានអាយុតិចជាងនេះ តែអត្រាប្រឈមនឹងកើតជំងឺវង្វេងវង្វាន់កើនឡើងតាមអាយុដែលច្រើនឡើងផងដែរ និងរាប់បញ្ចូលជាជំងឺធ្ងន់ធ្ងរបំផុត ដោយសាជាជំងឺកើតរហូតដល់បច្ចុប្បន្ន មិនទាន់មានវិធីណាមួយព្យាបាលឱ្យជាសះស្បើយនៅឡើយទេ គ្រាន់តែព្យាបាលអាការឱ្យធូរស្រាល ដើម្បីឱ្យអ្នកជំងឺអាចជួយខ្លួនឯងបានប៉ុណ្ណោះ។

យោងតាមការសិក្សាស្រាវជ្រាវនូវសារធាតុអាហារច្រើនប្រភេទបង្ហាញថា សារធាតុខូលីន (Choline) មានផលចំពោះចលនាប្រព័ន្ធបញ្ជូនសរសៃប្រសាទ ដែលទាក់ទងជាមួយការចងចាំ និងការដឹង ឬហៅថា ផ្នែកការយល់ដឹងជាពិសេសប្រព័ន្ធចងចាំ ដោយសារជាសារធាតុអាហារដែលចាំបាច់ចំពោះការបង្កើតកោសិកាខួរក្បាល ដែលចាប់ផ្តើមតាំងពីទារកនៅក្នុងផ្ទៃរហូត ដល់អស់អាយុ ព្រោះខូលីន ជាសារធាតុចម្បងក្នុងការសំយោគ។ ជាសរុបគឺ ខូលីន អាចបង្ការ និង ព្យាបាលជំងឺវង្វេងវង្វាន់បាន។ ចំពោះអាហារដែលជាប្រភពនៃខូលីន ដូចជា ស៊ុតក្រហមរបសស៊ុតមាន់ ជាអាហារដែលមានខូលីនក្នុងបរិមាណច្រើនបំផុត និងការទទួលទានស៊ុតមាន់ ក៏មានផលដោយផ្ទាល់ចំពោះការបង្កើនប្រសិទ្ធភាពការចងចាំ និងសមត្ថភាពក្នុងការយល់ដឹង និងជួយពន្យារការបាត់បង់ការចងចាំក្នុងចំណោមមនុស្សវ័យចំណាស់ រួមទាំងមានប្រយោជន៍ក្នុងការជួយបង្ការខ្លាញ់ស្ទះក្នុងសរសៃឈាម និងបេះដូង ផងដែរ៕

RELATED ARTICLES