Monday, January 20, 2025
Homeព័ត៌មានជាតិកម្លាំងសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ បង្រ្កាបក្រុមជើងខ្លាំងជនជាតិចិន​១៣នាក់ វាយស្ត្រីម៉ាស្សានិងប្រជាពលរដ្ឋ

កម្លាំងសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ បង្រ្កាបក្រុមជើងខ្លាំងជនជាតិចិន​១៣នាក់ វាយស្ត្រីម៉ាស្សានិងប្រជាពលរដ្ឋ

ខេត្តព្រះសីហនុៈ យោងតាមព័ត៍មានបឋម ជនជាតិចិនចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយស្ត្រីម៉ាស្សា រួចតដៃជាមួយសមត្ថកិច្ច រហូត​សមត្ថ​កិច្ច​ផ្ទុះអាវុធ ទើបបង្ក្រាបបាន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨​និង៣០នាទីយប់​ ថ្ងៃទី​៣០​ខែឧសភា នៅចំណុចក្រុមទី២៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៨​និង៣០នាទីយប់ ថ្ងៃទី​៣០ ខែ​ឧស​ភា ​​នៅចំណុចក្រុមទី២៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ មានករណីហិង្សាមួយកើត​ឡើង ​រវាង​ស្ត្រី​ម៉ាស្សា​និងជនជាតិចិនមួយក្រុម មានគ្នា០៦នាក់ ​ដោយជនជាតិចិន បាន​ធ្វើសកម្មភាព​វាយ​ទៅ​លើ​ស្ត្រីម៉ា​ស្សា បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជន (ចំពោះ​មូល​ហេតុ​នៃអំពើហឹង្សានេះនៅពុំទាន់ដឹងទេ) បន្ទាប់​មក​ពួក​គេ​បាន​ដេញ​វាយស្ត្រីផ្សេងទៀត ហើយ​ត្រូវបានអន្តរាគមន៏ដោយកំលាំងសមត្ថកិច្ច​ប៉ូ​លីសប៉ុស្តិ៍ ប៉ុន្តែ​ក្រុម​ជនជាតិចិន ហាក់ពុំខ្លាច​សមត្ថ​កិច្ចទេ រហូតមានការសហការពី​កំ​លាំង​អធិការ​ក្រុង និង​កំ​លាំង​​ស្នងការ ទើប​ធ្វើ​ការ​ឃាត់​ខ្លួន​បានបញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីសួរនាំ  ប៉ុន្តែ​​មិន​ទាន់​បាន​​ប៉ុន្មាននាទីផង ​ស្រាប់​តែ​មាន​ជនជាតិមួយក្រុមទៀតមកដល់ ហើយ​បាន​ស្រែក​​ឡូ​ឡា ដេ​ញ​​​វាយ​មនុស្សម្នាក្បែរនោះ ដោយ​ស្ទុះទៅកាច់ដំបងពីជញ្ជាំងផ្ទះប្រជាពលរដ្ឋ បើ​ទោះ​បី​ជា​វត្ត​​មាន​សមត្ថ​កិច្ចនៅកន្លែង​នោះ​ក៏ដោយ ទើបសមត្ថកិច្ចបើកយុទ្ឋ​នាការបង្ក្រាប​ដោយ​​ផ្ទុះ​អា​វុធ​គំ​រាម​ឃាត់ខ្លួន បាន​ចំនួន៧​នាក់បន្ថែមរួមជាមួយរថយន្តមួយគ្រឿង ម៉ាកឡិចស៊ិស ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AA-7979 បញ្ជូនខ្លួនទៅកាន់​ស្នងការដ្ឋាន ​ដើម្បី​ពិនិត្យ​អត្ត​សញ្ញា​ណ និង​កសាងសំណុំ​រឿង​ទៅ​តាមនិតិវិធី។

ដោយឡែក យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានអះអាងថា នៅមុនកើតហេតុ​ គេបាឃើញជនជាតិចិនមួយក្រុម មានគ្នា០៦នាក់ ជិះម៉ូតូកង់បី បានចូលទៅម៉ាស្សានៅក្នុង​ហាង​មួយ ដែល​មានទីតាំងស្ថិតក្រុមទី២៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (តំបន់ភ្នំខៀវ) មួយ​សន្ទុះស្រាប់តែ​មាន​សំឡេងឈ្លោះគ្នា រវាងស្ត្រីម៉ាស្សា និងជនជាតិចិន ក្រោយមកស្រាប់តែជនជាតិ​ចិន០២នាក់ បានស្ទុះទៅទះកំផ្លៀងស្ត្រីម៉ាស្សាម្នាក់ ទាញសក់បោកផ្ទប់ទៅនឹងថ្នល់ ភ្លាមនោះ​ស្ត្រី​​ម៉ាស្សាដ៏ទៃទៀត ក៏បានស្ទុះជួយ ក៏ត្រូវជនជាតិចិនផ្សេងទៀតដេញវាយផ្អើលតំបន់ភ្នំ​ខៀវ​។ ភ្លាមនោះដែរ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ក៏បានមកដល់ឃាត់សួរនាំ តែក្រុមជនជាតិចិន​នោះពុំស្តាប់ទេ រហូតមានសមត្ថកិច្ចប៉ូលីសច្រើន ទើបឃាត់ខ្លួនបានបញ្ជូនទៅកាន់ស្នងការ​ដ្ឋាន​នគរបាលខេត្ត។ ប្រមាណ២០នាទីក្រោយមក ស្រាប់តែមានជនជាតិមួយ​ក្រុមទៀត មក​ដល់​​​ហើយ​បាន​ស្រែក​​ឡូ​ឡា ដេ​ញ​​​វាយ​មនុស្សម្នាក្បែរនោះ ដោយ​ស្ទុះទៅកាច់ដំបងពី​ជញ្ជាំង​ផ្ទះប្រជាពលរដ្ឋដេញវាយទាំងសមត្ថកិច្ច ទើបសមត្ថ​កិច្ច​បើក​យុទ្ឋ​នាការបង្ក្រាប ​ដោយ​​ផ្ទុះ​អា​វុធ​ជាច្រើគ្រាប់បាញ់គំ​រាម រហូត​ឃាត់ខ្លួនបាន​ចំនួន៧​នាក់បន្ថែម បញ្ជូនខ្លួនទៅកាន់​ស្នង​ការ​ដ្ឋាន។

ប្រភពដដែលបន្តថា ក្នុងទិដ្ឋភាពទាំងពីរលើកនេះ ប្រៀបដូចជា​ក្នុងរឿងចិនដូ​ច្នោះ​ដែរ  វាមានភាពសាហាវណាស់ កុំតែសមត្ថកិច្ចប៉ូលីសបង្ក្រាបទាន់ពេលវេលា កុំអីមិនដឹងមាន​មនុស្ស​ប៉ុន្មាននាក់រងគ្រោះក្នុងហេតុការណ៏នេះទេ ព្រោះនៅពេលសមត្ថកិច្ចកំពុងបង្ក្រាប ​គេ​ឃើញ​រថយន្តរបស់ជនជាតិចិន ស៊េរីទំនើបចំនួន០៤គ្រឿងផ្សេងទៀត ដឹកគ្នាមកបន្ថែម ដែល​គេ​ស្គាល់ថា សុទ្ឋតែជាបុគ្គលិករបស់កាស៊ីណូឡាយអ៊ិន ស៊ីធី ក្នុង​បំណងមករំដោះ​បក្ស​ពួក តែ​ពេលឃើញកំលាំងប៉ូលីសច្រើន ក៏គេចខ្លួនបាត់ទៅ។

បច្ចុប្បន្នជនជាតិទាំង១៣នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ និង​កសាង​និតិវិធី តាមផ្លូវច្បាប់។

RELATED ARTICLES