Monday, November 25, 2024
Homeតារាខ្មែរគ្រួសារតារាកម្ពុជាប្រគល់ថវិកាជូនមន្ទីរពេទ្យយគន្ធបុប្ផា

គ្រួសារតារាកម្ពុជាប្រគល់ថវិកាជូនមន្ទីរពេទ្យយគន្ធបុប្ផា

នៅថ្ងៃទី៣០ ឧសភា ម្សិលមិញនេះសមាជិកក្រុមគ្រួសារតារាកម្ពុជាបាននាំយកថវិកាដែលទទួល បានពីការរៃអង្គាស​នៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅស្តាត អូឡាំពិកទៅប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផា។

តំណាងក្រុមគ្រួសារតារាកម្ពុជាបានថ្លែងឲ្យដឹងថា ថវិកាដែលប្រមូលបានពីព្រឹត្តិកាណ៍កម្រាលព្រំប្រចាំឆ្នាំ ដើម្បីសប្បុរសធម៌ យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៦៨០០០០០រៀល។លោកថាបើទោះបី ថវិកាទាំងនេះមិនច្រើន ក្ដីប៉ុន្តែមានតម្លៃបំផុត ក៏ព្រោះតែថវិកាទាំងនេះសមាជិកក្រុមគ្រួសារតារាកម្ពុជា បានប្រឹងប្រែងរៃអង្គាសក្រោម ដំណក់ទឹកភ្លៀង។លោកបន្តថា មូលហេតុដែលកម្មវិធីកម្រាលព្រំក្រហមឆ្នាំនេះ ប្រមូលបានថវិកាតិចជាងកាលពីឆ្នាំ ទៅដោយសារតែព្រឹត្តិការណ៍សប្បុរសធម៌ដែលមានតារាល្បីៗចូលរួមយ៉ាង ច្រើនកុះករនោះប៉ះចំភ្លៀងធំដែលមិនសូវមានទស្សនិកជនចូលរួមទស្សនា។ប៉ុន្តែយ៉ាងណាលោកពិតជាសប្បាយចិត្តនឹងអរគុណជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តបងប្អូនតារាសិល្បៈដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់ថវិកាមានការចូលរួមដោយលោកបណ្ឌិត្យ មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្យ កម្ពុជាលោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី លោកសុខ រ៉ាស៊ី ពិធីករPNN អ្នកនាងមាស សម្ផស្ស អ្នកនាងឈឹម ស្រីអូន លោកនាង វ៉ាងសាន់ ពិធីករហង្សមាស លោកស៊ឹម ស៊ីណាត តារាចម្រៀង កញ្ញានីនិច្ច និងតារាៗជាច្រើនរូបទៀត៕

 

RELATED ARTICLES