Monday, January 20, 2025
Homeព័ត៌មានជាតិមួយយប់ចោរឆ្កឹះសោទ្វារចូលលួចម៉ូតូ៤គ្រឿង ក្នុងពេលតែមួយ នៅសង្កាត់កាកាប

មួយយប់ចោរឆ្កឹះសោទ្វារចូលលួចម៉ូតូ៤គ្រឿង ក្នុងពេលតែមួយ នៅសង្កាត់កាកាប

ភ្នំពេញ ៖  ម្ចាស់កំពុងដេកលង់លក់ ត្រូវជនសង្ស័យឆ្កឹះសោទ្វាររបងចូលធ្វើសកម្មភាពលួចម៉ូតូចំនួន៤គ្រឿង ក្នុងពេលតែមួយ ទៅបាត់ ទម្រាំដឹងខ្លួនអស់រលីង ទុកតែមួយសុវត្ថិភាពឲ្យម្ចាស់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ មានគ្នា៤នាក់ ទី១ ឈ្មោះ ប៉ាង ចាន់រី ភេទស្រី អាយ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធនាគារ ស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុ មានស្រុកកំណើត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ជាម្ចាស់ម៉ូតូ ម៉ាក ZOOMER X ពណ៌បៃតង ពាក់ស្លាកលេខ  ភ្នំពេញ 1HG-5543។ ទី២ ឈ្មោះ សេង លីន ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ ឆ្នាំទី៦ ស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុ មានស្រុកកំណើត ទីរួមខេត្តឧត្តមានជ័យ ជាម្ចាស់ម៉ូតូហុងដា សេ១២៥ សេរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3201 ។ ទី៣ ឈ្មោះ ង៉ែត សាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត សង្កាត់មិត្តភាព ក្រុងព្រះសីហនុ ជាម្ចាស់ម៉ូតូ ម៉ាកស្កុបពី ពណ៌ស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1D-5871 ។ ទី៤ ឈ្មោះ រស់ សុីណុន ប្រុស អាយុ៣២ឆ្នាំ  អាជីវករ  ស្រុកកំណើតភូមិ៦ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០០៨ ឡើងតែម២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-8644 ។

មួកសុវត្ថិភាពដែលចោរបន្សល់ទុកឲ្យម្ចាស់ម៉ូតូ

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទប់ជួលខាងលើ កន្លងមកមិនដែលមានរឿងចោរកម្មអ្វីឡើយ មានរបងរឹងមាំ ចាក់សោត្រឹមត្រូវ ទើបតែលើកនេះ ខណៈដែលម្ចាស់ផ្ទះមិននៅ ជាប់រវល់ទៅខេត្តបាត់ នៅយប់ថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីម៉ូតូត្រូវបានម្ចាស់នីមួយៗ ចតទុកដាក់ត្រឹមត្រូវ ដូចសព្វដង មុខបន្ទប់ សរុបចំនួន៥គ្រឿង ហើយនាំគ្នាចូលដេកសម្រាកលង់លក់អស់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមិថុនា ម្ចាស់ម៉ូតូភ្ញាក់ពីដំណេក ចេញមក ស្រាប់តែ ម៉ូតូបាត់អស់ចំនួន៤គ្រឿង ហើយឃើញទ្វាររបងផ្ទះរបើក ស្នាមឆ្កឹះសោ ទើបបង្កឲ្យផ្អើលឆោឡោ រត់ទៅប្តឹងប៉ូលិសចុះមកពិនិត្យមើលដល់ផ្ទះកើតហេតុ ។

ក្រោយកើតរឿងអាស្រូវ ចោរលួចម៉ូតូ៤គ្រឿង ក្នុងពេលតែមួយ ម្ចាស់បានត្រឹមដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

RELATED ARTICLES