Thursday, September 19, 2024
Homeតារាខ្មែរវណ្ណា វត្តី ស្ទុះឡើងកូដក្រោយវិលវិញ

វណ្ណា វត្តី ស្ទុះឡើងកូដក្រោយវិលវិញ

តារាភាពយន្តរូបស្រស់កញ្ញាវណ្ណា វត្តី ទើបតែវិលមកលេងសិល្បៈពេញទំហឹងជាថ្មីក្នុងរយៈពេលខ្លីសោះស្រាប់ តែស្ទុះឡើងកូដគួរឲ្យកត់សម្គាល់ដែលទទួលបានឱកាសការងារយោគជាំទាំងការថតភាពយន្ត ការចេញច្រៀងតាមកម្មវិធីផ្សេងៗនិងមានខាងស្ពនសឺទាក់ទងឲ្យចេញទៅសម្ដែងច្រើនប្រទេសជាដើម។

កញ្ញាវណ្ណា វត្តី បានថតភាពយន្តជាតួអង្គសំខាន់បានជាង១០រឿង មកហើយដែលត្រូវបានគេស្គាល់តាំងពី អំឡុងឆ្នាំ២០០៩ ម្លេះប៉ុន្តែនាងបានបោះបង់អាជីពសិល្បៈមួយរយៈធំដោយសារមមាញឹកចំពោះការងារ ផ្ទាល់ខ្លួននឹងរវល់លើការពង្រឹងមុខជំនួញផង។យ៉ាងណាថ្មីៗនេះវត្តី បានបោះជំហ៊ានចូលប្រឡូកសិល្បៈពេញទំហឹងជាថ្មី ហើយស្រាប់ទទួលបាន ឱកាសការងារយ៉ាងជោគជាំពីគ្រប់ច្រកធ្វើឲ្យនាងទាញបានភាពលេចធ្លោយ៉ាងឆាប់រហ័ស។

វត្តី បានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះនាងពិតជាទទួលបានការងារសិល្បៈច្រើនគួរសមមែន ទាំងថតភាពយន្ត ប្រឹងប្រែងថតបទចម្រៀងOriginal song នៅផលិតកម្មBN និងមានអ្នកធានាឲ្យចេញទៅ សម្ដែងនៅក្រៅប្រទេសជាដើម។វត្តី បន្ថែមថា”អំឡុងពេលនេះខ្ញុំកំពុងសម្រុកថត២រឿង ព្រមគ្នា ដូចជារឿង”នាវាជីវិត”និងរឿង”ទូកបាត់ច្រវា”ហើយក៏ត្រៀមថតខ្សែភាពយន្តភាគឲ្យ ខាងស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ។មិនត្រឹមតែប៉ុណ្ណោះកំពុងប្រឹងហាត់បទស្នាដៃថ្មីនៅBN ដែលគ្រោងចេញនៅលើទីផ្សារក្នុងពេលឆាប់ៗ នេះទៀតផង។ក្រៅពីនេះក៏មានអ្នកចង់ធានាឲ្យខ្ញុំទៅសម្ដែងនៅអូស្ត្រា បារាំង និងជប៉ុន ផងដែរ តែខ្ញុំមិនទទួល”។វត្តី បន្តថា”ដំណាក់កាលនេះខ្ញុំមិនទាន់ចង់ចេញទៅសម្ដែងនៅក្រៅប្រទេសបានទេព្រោះ ខ្ញុំជាប់រវល់មើលការខុសត្រូវលើមុខជំនួញមួយចំនួន។ជាពិសេសខ្ញុំចង់ពង្រឹងអាជីពចម្រៀងរបស់ខ្ញុំនៅBN ឲ្យបានល្អប្រសើរជាងនេះសិន”។

មុននេះបន្តិចមានដំណឹងថា វត្តី កំពុងពិសោធន៍ស្នេហ៍ជាមួយថៅកែថៃទ្រព្យស្ដុកម្នាក់ដែលនឹងអាចក្លាយជា ដៃគូស្នេហារឹងមាំ។ប៉ុន្តែវត្តី អះអាងថា ពាក់ព័ន្ធនិងរឿងស្នេហាវត្តី នាងមិនទាន់ចង់គិតទេព្រោះនាង មានគោលជំហរត្រូងប្រឹងច្បាមប្រជាប្រិយភាពខណៈដែលនាងរំពឹងថានឹងទាញបានការគាំទ្រមួយកម្រិតទៀត នៅពេលបទOriginal song របស់នាងចេញកញ្ជ្រោកការគាំទ្រក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES