Thursday, July 17, 2025
Homeព័ត៌មានជាតិរថយន្តតាក់ស៊ីម៉ែត្រ បុករ៉ឺម៉កម៉ូតូក្រឡាប់ចាក់មនុស្ស របួសស្រាល៣នាក់

រថយន្តតាក់ស៊ីម៉ែត្រ បុករ៉ឺម៉កម៉ូតូក្រឡាប់ចាក់មនុស្ស របួសស្រាល៣នាក់

​ភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនខ្មែរ បើកលឿនពេកជ្រុលទៅបុករ៉ឺម៉កម៉ូតូ ក្រឡាប់នៅចំណុចស្តុបព្រះអង្គដួង តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៤៤ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ កាលពីវេលម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧​ ។

​សាក្សីដែលឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉កម៉ូតូមួយ គ្រឿងដឹកស្រ្តីម្នាក់និងចៅប្រុសស្រី២នាក់ មកពីមាត់ទន្លេ គោលបំណងដឹកម៉ូយទៅម្តុំផ្សារក្រមួននៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ ស្តុបព្រះអង្គដួង ក៏ស្រាបតែមានរថយន្តតាក់ស៊ីម៉ែត្រ របស់ខ្មែរ ម៉ាកតូយ៉ូតាព្រូស ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ2AK-6311 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីវត្តភ្នំសំដៅទៅវិមានឯករាជ្យ ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន និងមិនបន្ថយល្បឿនមកដល់ចំណុចស្តុបព្រះអង្គដួង បានជ្រុលទៅបុកចំពីមុខរ៉ឺម៉កម៉ូតូពេញទំហឹង បណ្តាលឲ្យក្រឡាប់រ៉ឺម៉កម៉ូតូ​ចាក់ម៉ូយដែលជិះនៅលើម៉ូតូកង់បីចេញមកក្រៅ សំណាងល្អរងរបួសស្រាល គ្រាន់តែធ្វើឲ្យក្មេងតូចៗភ័យស្រែកយំ​ ចំណែកឯខាងរថយន្តតាក់ស៊ីម៉ែត្រវិញ ខូចខាតក្រពិតផ្នែកខាងឆ្វេង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នាំគ្នាចោមរោមមើល។
ក្រោយពេលកើតហេតុ រថយន្តតាក់ស៊ីម៉ែត្រ និងរ៉ឺម៉កម៉ូតូ​ ត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយគ្នានៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES