Friday, January 24, 2025
Homeនយោបាយគ.ជ.ប បំភ្លឺរឿងអន្តរជាតិស្នើប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោត

គ.ជ.ប បំភ្លឺរឿងអន្តរជាតិស្នើប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​បានចេញសេចក្ដីបញ្ជាក់បំភ្លឺថា គ្មានការស្នើពីភាគី អន្តរជាតិ ឲ្យ​ប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឡើយ  បន្ទាប់ពីមានព័ត៌មានផ្សាយថា ភាគីអន្តរជាតិ រួមមាន លោក ចច អេដហ្គឺ ឯកអគ្គ រដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា, លោក ហៃដឹហ៊ីសា ហូរីនូឈី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និង លោក វីលៀម អេហ៊ីត ឯកអគ្គរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ៕

RELATED ARTICLES