Monday, November 25, 2024
Homeតារាខ្មែរបទ«មនុស្សម្នាក់ដឹងខុស»ឆក់ការគាំទ្រតែមិនស្គាល់ ម្ចាស់សំឡេង(មានវីដេអូ)

បទ«មនុស្សម្នាក់ដឹងខុស»ឆក់ការគាំទ្រតែមិនស្គាល់ ម្ចាស់សំឡេង(មានវីដេអូ)

បទចម្រៀងមនោសញ្ចេតនាOriginal Song ថ្មីសន្លាងមួយបទរបស់ផលិតកម្ម BNដែលមានចំណងជើងថា ”មនុស្សម្នាក់ដឹងខុស”ទើបតែចេញបង្ហោះនៅលើបណ្ដាញសង្គមបានប៉ុន្មានម៉ោងប៉ុណ្ណោះស្រាប់តែទាញបាន ការគាំទ្រខ្លាំងស្ទើរមិនគួរជឿ។ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនកំពុងមានចម្ងល់ចោទសួរដេញដោយគ្នា នោះគឺគេមិនទាន់ដឹងថា ម្ចាស់បទជាតារាចម្រៀងរូបណា។

បន្ទាប់ពីបទនេះបង្ហោះនៅលើបណ្ដាញសង្គមទស្សនិកជនដែលអ្នកចូលទៅស្ដាប់បទនេះនៅលើផេកផលិតកម្មBN ភាគច្រើនបានទាយថាម្ចាស់បទគឺជាតារាចម្រៀងលោកសេម ក្នុងពេលដែលលោកសេម ត្រូវគេដឹងរួចទៅហើយថាជាតារាចម្រៀងផ្ដាច់មុខរបស់TMS ដែលគ្រប់គ្រងដោយអ្នកនាងយុគ ចិន្តា ដែលច្បាស់ណាស់ថាគឺមិនអាចចេញមកច្រៀងក្នុងផលិតកម្មមួយផ្សេងទៀតបាន។ ហេតុនេះហើយ ទើបបទចម្រៀងមួយនេះ កំពុងត្រូវបានគេចោទសួរខ្លាំងឡើងថាជាសំឡេងអ្នកណា ដែលមានទឹកដម សំឡេងដូចតារាចម្រៀងសេម ដល់ម្លឹង។ មកទល់ម៉ោងនេះ បទ«មនុស្សដឹងខុស»ត្រូវគេចែកចាយច្រើនឡើង ហើយសមាសភាពតារាចម្រៀងដែលត្រូវគេប្រើយកមកទស្សនទាយក៏មានចំនួនច្រើននាក់ដែរ ដោយគ្រាន់តែភាគរយគេផ្ដោតទៅលើលោកសេម កាន់តែច្រើន។

លោកគីម ថាណា អ្នកគ្រប់គ្រងរួមប្រចាំផលិតកម្ម BN និងជាអ្នកចម្រៀងផង បានអះអាងថា បទនេះគឺជាស្នាដៃកូនខ្មែរដែលបាននិពន្ធឡើងដោយផលិតកម្ម BN ហើយដោយខាងផលិតកម្មយល់ថា បទនេះមានសាច់ភ្លេងល្អក៏សម្រេចជ្រើសរើសអោយតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងធ្លាប់ល្បីល្បាញមកពីផលិតកម្មមួយផង អោយច្រៀងបទនេះ។ យ៉ាងណាមិញលោកថា គោលការណ៍របស់ផលិតកម្មមិនទាន់អោយបញ្ចេញឈ្មោះអ្នកចម្រៀងដែលជាម្ចាស់បទនោះទេ ដោយទុកអោយមហាជនចាំអ៊ុតមួយប្រាវទៀតសិន។ លោកថាមិនយូរទៀតទេ ម្ចាស់បទ«មនុស្សម្នាក់ដឹងខុស» នឹងត្រូវបង្ហាញខ្លួន ក្នុងពេលដែលការទស្សន៍ទាយថា ជាតារាចម្រៀងសេម គឺលោកប្រាប់ថា មិនសូវជាមានភាគត្រូវច្រើន។

នៅពេលសួរថា តើម្ចាស់សំឡេងបទនេះជារូបលោកមែនទេ?លោកគីម ថាណា ថ្លែងថា ផលិកម្មBN ចង់ឲ្យទស្សនិកជនទស្សនទាយសិនដោយមិនទាន់បញ្ជាក់ថា ជាតារាចម្រៀងរូបណាទេ៕

ចង់ដឹងថាបទនេះពិរោះកម្រិតណា សាកស្ដាប់បន្តិចមើល៖

https://youtu.be/T8qt27lEEPY

 

RELATED ARTICLES