Monday, November 25, 2024
Homeតារាខ្មែរសម្ដេចតេជោហ៊ុន សែន រួមចំណែកជួយ ចិញ្ចឹមបីបាច់កូនប្រុសស្រីសពលោកអ៊ិត សេដ្ឋា

សម្ដេចតេជោហ៊ុន សែន រួមចំណែកជួយ ចិញ្ចឹមបីបាច់កូនប្រុសស្រីសពលោកអ៊ិត សេដ្ឋា

ពិធីបូជាសពរបស់ពិធីករដ៏ល្បីឈ្មោះលោកអ៊ិត សេដ្ឋា បានបញ្ចប់ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែលមានមិត្តភក្ដិក្នុងសិល្បៈ អ្នកគាំទ្រ សប្បុរសជន និងក្រុមការងារនៅCTN បានចូលរួមជូនដំណើរនៅវិនាទីចុងក្រោយរបស់លោកជាមួយក្ដីអាឡោះអាល័យសោកសង្រេងជាពន់ពេក ហើយខណៈដែលក្រុមការងារនៅCTN កំពុងតែប្រឹងប្រែងខ្នះខ្នែងស្វែងរកជំនួយដើម្បីបំពេញបំណងចុងក្រោយ របស់លោកអ៊ិត សេដ្ឋា នោះសម្ដេចតេជោហ៊ុន សែន ក៏បានប្រកាសចូលរួមចំណែកជួយចិញ្ចឹម បីបាច់កូនប្រុសស្រីកំព្រាទាំង៣នាក់ផងដែរ។

បន្ទាប់ពីលោកអ៊ិត សេដ្ឋា បានធ្វើមរណៈកាលទៅ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ នាពេលថ្មីៗនេះ ហើយបានបន្សល់ទុកកូនកំព្រាតូចៗប្រុសស្រី៣នាក់គ្មានទីពឹង គ្មានផ្ទះសម្បែង និងគ្មានថវិកាទ្រទ្រង់ជីវភាពនោះមានសប្បុរសជនជាច្រើនបានចូលរួមចែករំលែកជួយជាបន្តបន្ទាប់។

តាម​ការបញ្ជាក់​របស់​លោក ហេង ឡុង បានឲ្យដឹងថា សរុប​បច្ច័យ​ដែល​ទទួល​បាន ​ តាមរយៈ​នាយ​ពែកមី ដោយ​ផ្ទាល់​មាន​ចំនួន ៤២៦០ដុល្លារ(ថ្ងៃ​ដំបូង)។ ២០លាន​រៀលពី​ ​ឯកឧត្តម​ ហ៊ុន ម៉ាណែត និង​ការ​ចូល​បុណ្យ​ពី​បង​ប្អូន​សាធារណជន​​ដែល​ផ្ញើ​ឲ្យ​តាមរយៈ​ Wing មាន​ចំនួន ១០៥០ដុល្លារ និង​សល់​ជាង​៦០​០ដុល្លារ​ ទៀត​ដែល​មិន​ទាន់​បាន​ដក។ នេះ​មិន​ទាន់​គិត​ប្រាក់​ដែល​សប្បុរស​ជន​ ចូល​រួម​ជា​បច្ច័យ ​និង​បរិច្ចាគ​នៅ​ទីតាំង​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​ល្ងាចមិញ​នៅ​ឡើយ។​​ក្នុង​នោះ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន​សែន ក៏​បាន​ផ្ដល់​ថវិកា​សរុប​១៥លាន​រៀល​ ដល់​ក្រុម​គ្រួសារ​សព​ផង​ដែរ។ក្រៅ​ពី​នោះ ឧកញ៉ា ម៉ុង ឬទ្ធី បាន​សន្យា​​ផ្ដល់​ផ្ទះ​មួយ​ល្វែង​នៅ​ខេត្ត​ព្រះ​សីហនុ បើ​សមាជិក​គ្រួសារ​ព្រម​ទទួល និងប្រាក់​ចំនួន​៥០០ ដុល្លារ​បន្ថែម​ទៀត។ ឯ​អ្នក​ឧកញ៉ា គិត ម៉េង តាម​រយៈ​លោក​តា វ៉ិចទ័រ បាន​ធានា​រ៉ាប់​រង​រាល់​ការ​ចំណាយ​លើ​ពិធី​បុណ្យ​សព​ទាំង​មូលថែម​ទៀត។ចំណែក​ឯ​ខាង​ការ​សិក្សា​របស់​ក្មេង​កំព្រា​ទាំង​៣វិញ ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ក៏​ដូចជា​ក្រុម​ហ៊ុន CBS បាន​សន្យា​ថា​ នឹង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​រៀន​បាន​ចប់​ចុង​ចប់​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឯកឧត្ដម​ លី ឆេង អគ្គនាយក​ប៊ែលធី គ្រុប​ ក៏​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍ ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ដល់​ក្មេង​កំព្រា​ទាំង​៣​រៀន​រហូត​ដល់​ថ្នាក់​បញ្ចប់​ផង​ដែរ។ចំណែកឯលោកអ៊ឹម ជីវ៉ា ក៏បាននាំយកថវិការលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យចំនួ​ន៤០,០០០០រៀលទៅចូលរួមក្នុងពិធីបុណ្យបូជាសពផងដែរ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះនៅថ្ងៃទី៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រៅពីឧបត្ថម្ភ​ប្រាក់១​​ម៉ឺន​ដុល្លារ ដល់កូនកំព្រាទាំង​៣របស់​សពលោក អ៊ិត សេដ្ឋា សម្ដេចបានបង្ហោះសំណេរលើទំព័រហ្វេសប៊ុកថានឹងចូលរួមចំណែកជួយចិញ្ចឹមបីបាច់កូនកំព្រាទាំង៣​របស់សពលោកអ៊ិត សេដ្ឋា។

សម្ដេចបានបង្ហោះសំណេរថា“ក្មួយ អ៊ិត សេដ្ឋា ពេលនះរូបកាយក្មួយបានបាត់ពីភពផែនដីនេះរួចទៅហើយ​​ បន្សល់ទុក តែការស្តាយ ស្រណោះពីមនុស្សជាច្រើនដែលបានរាប់អានក្មួយ។

ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរសស័ព្វនិងការជួបក្មួយផ្ទាល់នៅផ្ទះពូនាឆ្នាំ២០១៥។ ពូនៅចាំបាននូវសំណូមពរដែលក្មួយបានសុំមកពូដើម្បីកសាងសាលារៀនដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារ៉ាមនៅភូមិកំណើតរបស់ក្មួយ។

ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋានពូកំពុងស្ថិតក្នុងពេលវេលារវល់ បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណាមីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណះ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ។

ការបាត់បង់ក្មួយប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែលពុកនិងម៉ែនឹងរួមចំណែកជាមួយអ្នករាប់អានកូនជួយចិញ្ចឹមបីបាច់ចៅប្រុស ស្រីដែលនៅកំព្រានោះឡើយ។ លាគ្នាពីឋានខុសគ្នាដោយទឹកភ្នែកណាកូនប្រុសពុក”៕

 

 

RELATED ARTICLES