Friday, July 18, 2025
Homeព័ត៌មានជាតិយុវជនម្នាក់ជិះម៉ូតូគេចពីស្រ្តីម្នាក់ ធ្លាក់ជង្ហុកដួលរបួសស្រាល

យុវជនម្នាក់ជិះម៉ូតូគេចពីស្រ្តីម្នាក់ ធ្លាក់ជង្ហុកដួលរបួសស្រាល

ភ្នំពេញ : យុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីសង់ សេ១២៥ ពាក់ស្លាកលេខភ្នំពេញ ១DJ-១៧៥៣ ដឹកមិត្តភក្តិស្រីទៅសាលា បានជិះគេចស្រ្តីម្នាក់ជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ពណ៍ក្រហម ពាក់ស្លាកលេខកណ្ដាល១E-៨៩៣៣ ដែលជិះបញ្ច្រាសគ្នា ថែមទាំងបញ្ច្រាសផ្លូវចរាចរណ៍ ទើបខ្លាចបុកស្រ្តីនោះ ក៏យុវជនម្នាក់នេះសុខចិត្តគេច ក៏ជ្រុលទៅធ្លាក់ជង្ហុកនៅចិញ្ចើមផ្លូវ ហើយដៃចង្កូតម៉ូតូបុកចំដើមទ្រូង ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចច្រកចូលក្រុមហ៊ុនស៊ុនទ្រី តាមផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពត៍មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនេពលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ ដឹកមិត្តភ្តិស្រីទៅសាលា ដោយមានពាក់ឯកសណ្ឋានសិស្ស ដោយបើកតាមផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងមកជើង ហើយក៏មានស្រ្តីម្នាក់ជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ដឹកម៉ាសីុនបូមទឹក ជិះតាមផ្លូវ៣៧១ ក្នុងទិសដៅបញ្ច្រាសផ្លូវគ្នា ហើយបញ្ច្រាសផ្លូវផងដែរ ដោយឃើញបែបនោះ យុវជនរូបនេះសុខចិត្តគេចស្រ្តីរូបនោះ បែរទៅបុកជង្ហុកដែលដីហូរច្រោះផ្លូវថ្នល់ បណ្ដាលឲ្យដៃចង្កូតម៉ូតូរេបុកចំដើមទ្រូងអួលចុកណែន ហើយក៏ស្រ្តីដែលជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ា រត់ទៅលើ ហើយសុំប្រេងកូឡា ដើម្បីរឺត ក្រោយមកយុវជននោះធូរបន្តិច ក៏មិនទាមទារសំណាងអ្វីទេ ហើយក៏លើកម៉ូតូបន្តដំណើរទៅមុខទៀតជាមួយមិត្តភក្តិស្រី ។

ស្រ្តីដែលជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ពណ៍ក្រហម បានប្រាប់ថា ដោយគាត់ទទួលស្គាល់ខ្លួនពិតជាបានជិះម៉ូតូបញ្ច្រាសផ្លូវពិតមែន ដោយនឹកឃើញបើកម៉ូតូកៀនៗ ដើម្បីបត់បត់ច្រកចូលផ្លូវយានដា្ឋនជួសជុលរថយន្តក្រុមហ៊ុនស៊ុន ទ្រី ហើយបានឃើញយុវជននោះបើកម៉ូតូមកចំពីមុខ គាត់ក៏ភ័យដួលម៉ូតូ ហើយយុវជននោះធ្លាក់ជង្ហុក បណ្ដាលឲ្យដួលដៃចង្កូតម៉ូតូបុកចំដើមទ្រូង ហើយក៏គាត់ដឹងកំហុសដែរ ក៏ខំយកដៃរឺតយុវជន ក៏យុវជនធូរបន្តិច ហើយមិនទាមទារលុយកាក់ពីគាត់ថ្លៃព្យាបាលរបួសដែរ គ្រាន់តែឡើងជិះម៉ូតូទៅមុខទៀត ហើយគាត់ក៏សុំប្រជាពលរដ្ឋជួយលើកម៉ូតូ រួចក៏បន្តដំណើរទៅមុខដែរ ៕

RELATED ARTICLES