Tuesday, February 25, 2025
Homeព្រឹត្តិការណ៍សង្គមអភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខភ្នាក់ងារ សង្កេតការណ៍បោះឆ្នោតខ្យល់គដួលសន្លប់

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខភ្នាក់ងារ សង្កេតការណ៍បោះឆ្នោតខ្យល់គដួលសន្លប់

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ រួចមក ទោះបីមានព្យុះភ្លៀង ផ្គររន្ទះ វាយប្រហារត្រង់ៗចំពោះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបែបណាក៏ដោយ ក៏សកម្មភាពរបស់លោកនៅតែបន្តចុះជាប់នឹងមូលដ្ឋាន និងពលរដ្ឋដែរខណៈដែលនៅព្រឹកថ្ងៃទី៩ មិថុនា​ ម្សិលមិញនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ រួមជាមួយក្រុមការងារ និងលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានអញ្ជើញចុះសួរសុខទុក្ខលោក ខៀវ សុខា អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដែលបណ្តាលមកពីរខ្យល់គដួល សន្លប់ដាច់ផ្ងាទៅក្រោយ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ១៤,០៥នាទី ក្នុងពេលដែលគាត់កំពុង បំពេញភារកិច្ចជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​​ សង្កាត់របស់គណបក្សប្រជាជនកម្ពុជា នៅការិយាល័យបោះឆ្នោតលេខ ០៨១៣ នៃមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ។

ផ្សារភ្ជាប់នឹងសកម្មភាពនេះ លោក ពេជ្រ កែវមុនី បានមានមតិថា ” ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌមានជ័យទាំងមូល ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការអាណិតអាសូរជាអនេកចំពោះលោក ខៀវ សុខា រួមជាមួយនឹងក្រុមគ្រួសារ ដែលលោកបានជួបគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មការងារជូនគណបក្សប្រជាជនកម្ពុជា ។ នេះសរបញ្ជាក់អោយឃើញពីការគោរព ស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់លោក ខៀវ សុខា និងក្រុមគ្រួសារមកលើគណបក្សប្រជាជនកម្ពុជា ថ្វីបើលោកមានអាការសុខភាពមិនល្អក៏ដោយ តែលោកនៅតែបន្តភារកិច្ចនេះដោយមិនគិតពីសុខភាពរបស់ខ្លួន ។ វីរភាពនេះ គណបក្សចាត់ទុកថា គឺជាបុព្វហេតុយ៉ាងធំធេងបំផុត ដែលមិនអាចបំភ្លេចបាន ” ។

ឆ្លើយតបនឹងគុណបំណាច់នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជន កម្ពុជាខណ្ឌមានជ័យ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១,០០០,០០០រៀល ជូនដល់ក្រុមគ្រួសាររបស់លោក ខៀវ សុខា ដើម្បីទុកប្រើប្រាស់តាមតម្រូវការជាក់ស្តែង ហើយលោកអភិបាលខណ្ឌក៏បានជូនពរអោយលោក ខៀវ សុខា បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ដើម្បីរួមចំណែកការងារជាមួយគណបក្សប្រជានកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន ជាបន្តទៀត ។ លោក ពេជ្រ កែវមុនី បានបញ្ជាក់បន្ថែមថា ” លោក ខៀវ សុខា គាត់ជាមនុស្សសកម្មការងារ ណាស់ ហើយនៅថ្ងៃកើតហេតុភ្លាមៗ ខ្ញុំក៏ចាត់អោយមានកិច្ចអន្តរាគមន៍រថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌល សុខភាពសង្កាត់ស្ទឹងមានជ័យ ជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអោយបានឆាប់ និងយកចិត្តទុកដាក់បំផុត ហើយស្នើសុំអោយមានការដោះស្រាយថវិកាភ្លាមៗផងដែរ ប្រសិនបើចាំបាច់ ដែលជាបន្ទុករបស់ខ្ញុំផ្ទាល់ ដោយសារតែពេលនោះខ្ញុំកំពុងមានភារកិច្ចច្រើនជាមួយសកម្មភាពបោះឆ្នោត បានប្រគល់ភារកិច្ចនេះអោយ ក្រុមការងារចាត់ចែងជំនួសខ្ញុំសិន ។ ដូច្នេះករណីនេះខ្ញុំបានបង្កលក្ខណៈរហូតមកមិនដែលថ្លោះធ្លោយឡើយ  ហើយខ្ញុំជឿជាក់ថា សារព័ត៌មាន ក៏ដូចជាបណ្ដាញសង្គម Facebook ដែលលើកឡើងថា ខ្ញុំមិនយកចិត្តទុកដាក់នឹងហេតុការណ៍នេះ គឺមិនត្រឹមត្រូវទេ”៕

RELATED ARTICLES