Monday, January 20, 2025
Homeព័ត៌មានជាតិបើករថយន្តឆ្លងផ្លូវមិនមើលឆ្វេងស្តាំ បើកបុកម៉ូតូ បណ្តាលឲ្យរងរបួសស្រាល

បើករថយន្តឆ្លងផ្លូវមិនមើលឆ្វេងស្តាំ បើកបុកម៉ូតូ បណ្តាលឲ្យរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល បណ្តាលមកពីរថយន្តមួយគ្រឿងបើកឆ្លងផ្លូវទៅបុកម៉ូតូ មួយគ្រឿង រងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨នឹង៤០នាទី​យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ  ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។​

រថយន្តបង្កម៉ាក កាមរីហាយប្រ៊ីត ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-4248 បើកបរឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង។​ ចំណែកម៉ូតូរងគ្រោះ ម៉ាកឌ្រីមសង់ ស៊េរី២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល1F-5205  បើកបរក្នុងទិសដៅពីកើតទៅលិច  រងរបួសស្រាល។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះ បើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន​ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្កខាងលើ បើកបរឆ្លងផ្លូវ  ហើយចំណែកម៉ូតូរងគ្រោះវាក់អើជាន់ហ្វាំងមិនទាន់ ត្រូវ រថយន្តបុក បណ្តាលឲ្យដួល ហើយភ្លាមនោះ អ្នកបើករថយន្តខាងលើបានចុះពីលើរថយន្តមក ចោទប្រកាន់ទៅលើម៉ូតូរងគ្រោះ ថាបើកលឿន ហើយចំណែកខ្លួនឯងបុកជនរងគ្រោះមិនគិតទេ បែរជាចង់ឲ្យជនរងគ្រោះសងការខូចខាតរថយន្តរបស់ខ្លួនទៀត។ ​ពេលភ្លាមនោះ ប្រជាពលរដ្ឋបានចោទ ប្រកាន់ទៅលើរថយន្តបង្កខាងលើ មួយម៉ាត់ៗម្នាក់ៗថា ជិះរថយន្តទំនើប បែរជាឆ្លងមិនមើលគំនូស ដោយឆ្លងទៅលើគំនូសជាប់ (ស្មើនឹងទ្រូងផ្លូវ) ​ហើយចោទថា គេខុស។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តជជែកមិនឈ្នះនឹងប្រជាពលរដ្ឋ​ ក៏សុំសម្រួលជាមួយជនរងគ្រោះ ដោយ​ឲ្យចំនួន២០ដុល្លារ បន្ទាប់មកជនរងគ្រោះសុំចំនួន៥០ដុល្លារ ហើយបានសម្របសម្រួល បញ្ចប់គ្នានៅកន្លែងកើតហេតុ៕

RELATED ARTICLES