Tuesday, September 17, 2024
Homeតារាខ្មែរតារាល្បីៗខ្ទង់១០០រូបត្រៀមចូលរួម​ ព្រឹត្តិការណ៍បរិច្ចាកឈាមថ្នាក់ជាតិថ្ងៃ១៤ មិថុនា

តារាល្បីៗខ្ទង់១០០រូបត្រៀមចូលរួម​ ព្រឹត្តិការណ៍បរិច្ចាកឈាមថ្នាក់ជាតិថ្ងៃ១៤ មិថុនា

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុននេះ “គ្រួសារតារាកម្ពុជា”នឹងបើកព្រឹត្តិការណ៍ប្រគំតន្ត្រីលើកទី២ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដែលមានការអះអាងថា នឹងមានតារាល្បីៗចូលរួមខ្ទង់១០០នាក់ ដើម្បីជួយបំផុសឲ្យមានការចូលរួមបរិច្ចាកឈាមជាទ្រង់ទ្រាយធំ ក្នុងទិវាបរិច្ចាកឈាមថ្នាក់ជាតិ។

គេនៅចាំបានថានៅថ្ងៃទី១៤ កុម្ភះ ឆ្នាំ២០១៧ នៅក្នុងទិវានៃក្ដីស្រលាញ់តារាៗនៅក្នុងក្រុម”គ្រួសារតារាកម្ពុជា” ជាច្រើនបានសហការគ្នាចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាកឈាមនៅមជ្ឈមណ្ឌលផ្ដល់ឈាមក្បែរមន្ទីរពេទ្យរុស្ស៊ី ដែលក្នុងយុទ្ធនាការនោះប្រមូលឈាមបានជាង៧០០កំប្លោកខណៈដែលមានការរំពឹងថានៅក្នុងព្រឹត្តិការណ៍លើកទី២ ខាងមុខនេះនឹងមានទស្សនិកជនចូលរួមច្រើនដើម្បីបរិច្ចាកឈាមជួយដល់ជនរងគ្រោះជាច្រើនម៉ឺននាក់នៅកម្ពុជា។

មានការបញ្ជាក់ថា សិល្បករសិល្បការិនីល្បីៗរបស់ «គ្រួសារតារាកម្ពុជា» យ៉ាងច្រើនកុះករ នឹងបង្ហាញវត្តមានបើកយុទ្ធនាការរាំច្រៀងមិនគិតកម្រៃ មានទាំង ក្រុមកំប្លែងនាយកុយ ក្រុមកំប្លែងយ៉េយ៉េ តារាចម្រៀងCambodia  idol អ្នកនាងខាត់ សុឃីម និងអ្នកនាងម៉ៅ ស៊ីណាត ផងដែរដើម្បីជួយដល់មជ្ឈមណ្ឌល ជាតិផ្ដល់ឈាមខណៈដែលតំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រំពឹងថា នឹងទទួលបានឈាមជាច្រើនកំប្លោក ពោល គឺនឹងកើនឡើងជាងឆ្នាំមុនជាក់ជាមិនខាន តាមរយៈការជួយបំផុសពីមហាជន និងតារា ដែលនឹងចូលរួម។ ដូចនេះ សូមបងប្អូនទាំងអស់ មេត្តាចូលរួមឲ្យបានច្រើនកុះករបរិច្ចាគឈាមក្នុងនាមខ្មែរ ជួយខ្មែរ៕

 

 

RELATED ARTICLES