Tuesday, September 17, 2024
Homeតារាខ្មែរតារាកំប្លែងសោម ស្រីអូន ឡើងកូដក្រោយចាប់ដៃគូជាមួយលោកព្រហ្ម ម៉ាញ

តារាកំប្លែងសោម ស្រីអូន ឡើងកូដក្រោយចាប់ដៃគូជាមួយលោកព្រហ្ម ម៉ាញ

តារាកំប្លែងស្រស់ក្មេងខ្ចីស្អាតជាងតួកុនកញ្ញាសោម ស្រីអូន ដែលលេងកំប្លែងនៅក្នុង​​​ក្រុមនាយកុយ ក្រុមនាយចាបចៀន ក្រុមនាយខ្ជិប នោះថ្មីៗនេះស្រាប់តែឡើងកូដមួយក្រឺតទៀតក្រោយពេលក្លាយជាដៃគូចម្រៀង អាយ៉ៃឆ្លើយឆ្លងជាមួយលោកព្រហ្ម ម៉ាញ ខណៈដែលគេដឹងថាក្នុងមួយឆ្នាំៗនាងទាញបានចំណូល ខ្ទង់ម៉ឺនដុល្លារពីអាជីពសិល្បៈ ។

តារាកំប្លែងកញ្ញាសោម ស្រីអូន ដែលមានរូបឆោមល្អស្រស់ទាក់ទាញស្អាតមិនចាញ់តួកុននោះបានថ្លែងឲ្យដឹងថា មួយរយៈចុងក្រោយនេះអាជីពសិល្បៈរបស់នាងពិតជាមានសន្ទុះល្អប្រសើមែនទាំងកំប្លែង សម្ដែងភាពយន្ត ច្រៀង ច្រៀងកាត់សក់តាមកម្មវិធីមង្គលការ និងច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយលោកព្រហ្ម ម៉ាញ ជាដើម។ស្រីអូន បន្ថែមថា “ខ្ញុំសប្បាយចិត្តដែលអាជីពសិល្បៈរបស់ខ្ញុំរីកចម្រើនហើយខ្ញុំក៏រីករីយណាស់ដែរនៅពេលបានក្លាយជា ដៃគូជាមួយលោកគ្រូព្រហ្ម ម៉ាញ។សព្វថ្ងៃក្រៅពីកំប្លែង សម្ដែង ច្រៀង និងច្រៀងកាត់សក់ ខ្ញុំក៏អាចច្រៀងអាយ៉ៃ ជាមួយលោកគ្រូព្រហ្ម ម៉ាញ បានដែរដែលខ្ញុំទទួលបានការបណ្ដុះបណ្ដាលនិងបង្ហាត់បង្រៀនពីលោកគ្រូព្រហ្ម ម៉ាញ ដោយផ្ទាល់”។

តារាកំប្លែងកំពុងស្ទុះឡើងកូដរូបនេះបញ្ជាក់ថា មូលហេតុដែលលោកព្រហ្ម ម៉ាញ ជ្រើសរើសយកនាងជាដៃគូដោយសារ តែនាងអាចកំប្លែងនិងច្រៀងអាយ៉ៃឆ្លើយឆ្លង ផ្ដោះផ្ដង ជាមួយលោកព្រហ្ម ម៉ាញ បានខណៈដែលនាងមានពេទកោសល្យ នឹងចំណង់ចំណូលចិត្តខាងផ្នែកអាយ៉ៃផងនោះ។

ស្រីអូន បញ្ជាក់ថា ទោះបីនាងចាប់ជំនាញច្រើនក្នុងពេលតែមួយតែនាងពុំជួបបញ្ហាលំបាកអ្វីទេពោលគឺ រាល់ការសម្ដែង របស់នាងបានធ្វើឲ្យទស្សនិកជនសប្បាយរីករាយនិងគាំទ្រហើយតែងតែ ទទួលបានការកោតសរសើរ រួមទាំងលោកព្រហ្ម ម៉ាញ ផងក៏លើកសរសើរចំពោះទេពកោសល្យសិល្បៈ របស់នាងផងដែរ។ស្រីអូន បង្ហើបថា ខណៈដែលអាជីពសិល្បៈ កំពុងតែស្ទុះឡើងក្នុងមួយឆ្នាំៗនាងក៏អាច ទាញបាន ប្រភពចំណូលខ្ទង់២ម៉ឺនដុល្លារ ដែរពីអាជីពសិល្បៈក្រោយ ពេលផាត់ការចំណាយរួចរាល់។

គួរបញ្ជាក់ថា កញ្ញាសោម ស្រីអូន មានស្រុកកំណើតនៅខេត្តកោះកុង ធ្លាប់សិក្សានៅសាលាវិចិត្រសិល្បៈ ផ្នែកចម្រៀងបុរាណ ហើយក៏បានបោះជំហានចូលប្រឡូកក្នុងអាជីពកំប្លែងជិត៤ឆ្នាំ មកហើយតាមរយៈ ការជួយជ្រោមជ្រែងអតីតតារាកំប្លែង នាយឃ្លោក នាយកុយ នាយហុងដា សពយាយខ្លី និងនាយចាបចៀន ជាដើមហើយក៏ធ្លាប់សម្ដែងនៅក្នុងខ្សែភាពយន្ត មួយចំនួនផងដែរដូចជារឿង”ម្ចុលបាតសមុទ្រ” ចំការលាក់ស្នេហ៍””អាជីចៅប្រសា”និងកំពុងត្រៀងថតភាពយន្តខ្នាត ធំមួយរឿងទៀតផងដែរ។

ចំពោះរឿងស្នេហាស្រីអូន បញ្ជាក់ថា ក៏មានបុរសមួយចំនួនតាមថ្ពក់ស្នេហ៍ផងដែរតែក្នុងដំណាក់កាលនេះ នាងធីបរឿង ស្នេហាទុកមួយឡែកសិនដោយចង់ពង្រឹងអាជីពសិល្បៈបន្ថែមទៀត។ជាពិសេសចង់ឲ្យជំនាញ អាយ៉ៃឆ្លើយឆ្លង ជាមួយលោកព្រហ្ម ម៉ាញ កាន់តែល្អប្រសើរជាងនេះ៕

RELATED ARTICLES