Sunday, December 22, 2024
Homeព័ត៌មានជាតិគ.ជ.ប ប្រកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី ថ្ងៃ​០១ កញ្ញា ដល់​២៩ វិច្ឆិកា ២០១៦

គ.ជ.ប ប្រកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី ថ្ងៃ​០១ កញ្ញា ដល់​២៩ វិច្ឆិកា ២០១៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង បញ្ជាក់អំពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះ- ឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ដោយប្រកាសឱ្យប្រជាពលរដ្ឋកម្ពុជា ទៅចុះ ឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខាដោយលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មានខ្លឹមសារថា “គណៈកម្មការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបាន ជ្រាបថា ៖

១-ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយ- ចំនួន ក្នុងឃុំ-សង្កាត់ ដែលបើកធ្វើការជារៀង- រាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

២-ប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅ ឬ ទីសំណាក់ច្រើនជាងមួយកន្លែង ក្នុងព្រះរាជា- ណាចក្រកម្ពុជា ត្រូវជ្រើសរើសយកកន្លែងតែ មួយគត់ ដែលជាទីតាំងនៃជីវភាពរស់នៅរបស់ ខ្លួន ដើម្បីចុះឈ្មោះបោះឆ្នោត។

៣-ប្រជាពលរដ្ឋ ព្រះសង្ឃ ឬបព្វជិតសាសនា កម្មករ និយោជិត សិស្ស និស្សិត មន្ត្រីរាជការ ស៊ីវិល នាយឬពលនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលកំពុងស្នាក់នៅក្នុង ឃុំ-សង្កាត់ណាមួយ សុទ្ធតែអាចសុំចុះឈ្មោះបោះ ឆ្នោត នៅក្នុងឃុំ-សង្កាត់នោះបាន។

៤-ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ មានសារសំខាន់ ណាស់ គឺសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស  រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិត្តិទី៤ នៅថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ៖ បើបងប្អូនមិនបានទៅ ចុះឈ្មោះបោះឆ្នោតទេ នៅថ្ងៃបោះឆ្នោត នឹង មិនអាចបោះឆ្នោតបានទេ។

អាស្រ័យហេតុនេះ គ.ជ.ប សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទៅចុះឈ្មោះ បោះឆ្នោតឱ្យបានទាន់ពេលវេលា តាមការកំណត់ របស់គ.ជ.ប គ្រប់ៗគ្នាកុំបីខាន”។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតក៏បានចេញនូវសេចក្តីជូនដំណឹង មួយបន្ថែមទៀត ស្តីពីឯកសារសម្រាប់បម្រើ ឱ្យការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី បោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលមានខ្លឹមសារថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូម ជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា ការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ផ្តើម ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឯកសារសម្រាប់បម្រើឱ្យការចុះ ឈ្មោះបោះឆ្នោត មានដូចខាងក្រោម ៖

១-ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត កើតមុន ឬកើតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩៩ មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬចាស់ ដែលមានអាសយដ្ឋានដូចគ្នានឹងលំនៅឋាន ឬ ទីសំណាក់ដែលសាមីខ្លួនសុំចុះឈ្មោះនោះ គឺ គ្រប់លក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត។

ក-ករណីមានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរហើយ ប៉ុន្តែអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណផ្សេងពីលំនៅឋាន ឬទីសំណាក់ដែលសាមីខ្លួនសុំចុះឈ្មោះនោះ ត្រូវនាំមកជាមួយនូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើម ដែលមានបញ្ជាក់ពីការស្នាក់នៅក្នុងឃុំ សង្កាត់នោះ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។

ខ-ករណីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកសុំចុះឈ្មោះផ្សេងពី លំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ដែល សាមីខ្លួនសុំចុះឈ្មោះ ហើយគ្មានសៀវភៅ ស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើមនោះ អ្នកសុំចុះឈ្មោះ ត្រូវនាំសាក្សីមួយរូប មានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយទៅ ជួបអាជ្ញាធរឃុំ-សង្កាត់ ដើម្បីសុំលិខិតបញ្ជាក់ លំនៅ។ ហើយពេលទទួលបានលិខិតបញ្ជាក់ លំនៅក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត អ្នកត្រូវត្រឡប់មកជួបក្រុមចុះឈ្មោះវិញ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។

២-ប្រជាពលរដ្ឋខ្មែរ ដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខអាជ្ញាធរឃុំ-សង្កាត់ ដើម្បីសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយនាំមកនូវ ៖

-សំបុត្រកំណើតច្បាប់ដើម ឬសេចក្តីចម្លង សំបុត្រកំណើតច្បាប់ដើម ឬសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬព្រះរាជក្រឹត្យផ្តល់សញ្ជាតិ ខ្មែរ តាមការទាមទារសញ្ជាតិរបស់ជនបរទេស ឬព្រះរាជក្រឹត្យផ្តល់សញ្ជាតិដោយសញ្ជាតូបនីយ កម្មដល់ជនបរទេស ឬសាលក្រមស្ថាពររបស់ តុលាការ បញ្ជាក់ទទួលស្គាល់ថា សាមីខ្លួននោះ កើតពីឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ ឬ ឯកសារភ័ស្តុតាងផ្លូវការដែលបញ្ជាក់ថា សាមី- ខ្លួនកើតពីឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ។

-រូបថត ៣ខ៤ ចំនួនពីរសន្លឹក

-សាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ពិតប្រាកដក្នុងឃុំ- សង្កាត់ជាមួយ។

នៅពេលទទួលបានឯកសារបញ្ជាក់អត្ត- សញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុង អំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត អ្នកត្រូវ ត្រឡប់ទៅជួបក្រុមចុះឈ្មោះបោះឆ្នោតវិញ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។

សូមបងប្អូនទាំងអស់ត្រៀមលក្ខណៈរៀបចំ ឯកសារដូចបានជម្រាបជូនក្នុងលក្ខខណ្ឌខាងលើ ដើម្បីងាយស្រួលក្នុងការទៅចុះឈ្មោះបោះឆ្នោត៕

 

 

RELATED ARTICLES