ស្ថិតក្នុងភាពទំនេរក្នុងវ័យក្បែរ៦០ឆ្នាំ ពេលនេះតារាជើងចាស់ដូចជា បឺត ផួងឆៃ ម៉ែកអ៊ិនតៃ ទើបតែប្រកាសថា ចង់មានគូស្នេហ៍ ដើម្បីបន្តពូជពង្សមនុស្សហើយ…។
ថ្វីបើមានអាយុ៥៩ឆ្នាំទៅហើយ តែ បឺត ថុងឆៃ នៅ តែអាចរក្សារូបសម្រស់ឱ្យនៅក្មេងខ្ចី រហូតគេប្រសិទ្ធនាមឱ្យថា ជាតារាសម្រស់អមតៈ។ លោកនៅតែមានប្រជាប្រិយភាពក្នុង វិស័យសិល្បៈ ដោយផ្នែកចម្រៀងលោកទទួលបានពានរង្វាន់ជាច្រើន ហើយពេលនេះលោកប្រាប់ថា កំពុងមានអាល់ប៊ុមចម្រៀងថ្មីចេញមកបម្រើអារម្មណ៍ប្រិយមិត្តទៀតហើយ។
ឯវិស័យសម្តែងវិញ ក៏លោកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដែរ ហើយក្នុងវ័យក្បែរ៦០ឆ្នាំទៅហើយ លោកនៅ តែអាចសម្តែងជាតួឯកទៀតផង។ ពេលនេះរឿងភាគ “៤០០ឆ្នាំ ចាំស្នេហ៍” ដែលលោកសម្តែងជាតួឯក ក៏កំពុងចាក់នៅស្ថានីយទូរទស្សន៍ខ្មែរផងដែរ។
តែគួរឱ្យចម្លែក កំពូលតារារូបសង្ហាមានប្រជាប្រិយភាពរូបនេះ បែរជាពុំធ្លាប់មានសង្សារ ឬគូជីវិតទាល់តែសោះ រហូតដល់មានលេចឮពាក្យចចាមអារ៉ាមថា លោកជាបុរសស្រឡាញ់ភេទដូចគ្នា។
កន្លងមក ពេលត្រូវសួរនាំពីរឿងគូស្នេហ៍ លោកបឺត តែងតែផ្តល់ចម្លើយថា ពុំទាន់ជួបអ្នកត្រូវចិត្ត ហើយវារឹតតែបង្កើនពាក្យ ចចាមអារ៉ាមស្រលាញ់ភេទដូចគ្នាទ្វេឡើង។
ប៉ុន្តែថ្មីៗនេះ នៅពេលតារាចម្រៀងជើងចាស់ ទូ ណាន់ធីតា កែវបួសាយ ចំអន់លេងសើចថា កំពូលតារា បឺត ថុងឆៃ ពុំទាន់មានគូ ព្រោះរវល់តែដាក់កាយចិត្តលើការច្រៀងរាំ ស្រាប់តែលោកធ្វើឱ្យ មានការភ្ញាក់ផ្អើល ដោយឆ្លើយតបសំណួរអ្នកសារព័ត៌មានពីរឿង គូស្នេហ៍ថា “អ្ហូ! មានសំណួរនោះផងឬ? គឺខ្ញុំចង់មានហើយ។ ពេលនេះដល់ពេលដែលគួរបន្តពូជហើយ (សើច) ពេលនេះដល់ពេលបង្កាត់ពូជ ហើយជាពេលកំពុងស្ទះតណ្ហា ក៏នឹកចង់ដូចគ្នា។ វាត្រូវតែមានមិនអាចអត់បានទេ។ ពេលនេះមានជជែកចរចាគ្នាខ្លះហើយ តែមិនទាន់រីកចម្រើនណាស់ណាទេ។
ប៉ុន្តែ អ្នកដែលដក់ជាប់នឹងស្រមោលរូបភាពស្នេហ៍ភេទដូចគ្នារបស់តារាចម្រៀងរូបនេះ បែរជាយល់ថា ពាក្យសម្តីរបស់លោក គ្រាន់តែជាការបិទបាំងការពិតប៉ុណ្ណោះ ហើយគូស្នេហ៍ដែលលោកកំពុងតែនិយាយនេះ អាចជាបុរស ដូចគ្នាផងក៏មិនដឹង។
ទោះជាយ៉ាងក៏ដោយ លោកបឺត បានព្រលយថា គូស្នេហ៍ដែលលោកប៉ុនប៉ងបន្តពូជនោះ គឺជាស្ត្រីភេទពិតប្រាកដណាស់ ដោយលោកថែមទាំងសួរប្រិយមិត្ត ឱ្យជួយយោបល់ផងថា លោកគួរជ្រើសរើសដូចម្តេច និងមានខ្នាតដើមទ្រូង (សុដន់) ប៉ុនណា?
ការអះអាងរបស់ បឺត ខាងលើនេះ ប្រាកដជាធ្វើឱ្យស្រីៗ ត្រេកអរ និងមានសង្ឃឹម ប្រសិនបើលោកបឺត និយាយជាការពិត ខណៈដែលមុននេះតែងលេចឮថា បឺត មិនមានចិត្តស្រឡាញ់មនុស្សស្រី…៕