Tuesday, April 30, 2024
Homeព័ត៌មានជាតិអត់លុយទិញថ្នាំញៀនជក់ អុកឡុកក្នុងផ្ទះ ត្រូវបងប្អូនប្តឹងសមត្ថកិច្ចឃាត់ខ្លួន និងឃាត់បានបក្សពួកម្នាក់ទៀត

អត់លុយទិញថ្នាំញៀនជក់ អុកឡុកក្នុងផ្ទះ ត្រូវបងប្អូនប្តឹងសមត្ថកិច្ចឃាត់ខ្លួន និងឃាត់បានបក្សពួកម្នាក់ទៀត

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនយោងតាមបណ្តឹងផ្ទាល់មាត់របស់សាច់ញាតិថា មកអុកឡុកក្នុងផ្ទះ ដើម្បីរកលុយទិញថ្នាំញៀនជក់។ ការឃាត់ខ្លួនយុវជន២នាក់ខាងលើនេះ កាលពីម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះលេខ១៣៤សេផ្លូវលំ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជនដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ សាំង ឌីនី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៤សេ ផ្លូវលំ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ ឈ្មោះ ស៊ុំ ប៉ោឡាយ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៨ប៉េ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីឈ្មោះ កេង សារ៉ា ភេទប្រុសអាយុ៦៤ឆ្នាំ ត្រូវជាជីតាឈ្មោះ សាំង ឌីនី បានប្រាប់ថាសឹងតែរាលថ្ងៃទៅហើយ ចៅគាត់តែងតែមកអុកឡុកផ្ទះ ដើម្បីរកលុយទៅរកទិញថ្នាំញៀន ដោយទៅជាមួយឈ្មោះស៊ុំ ប៉ោឡាយ តែរហូតមិនថាយប់ឫក៍ថ្ងៃឡើយ។

ប្រភពបានប្រាប់ទៀតថា លុះថ្ងៃខាងលើ បានឃើញចៅគាត់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសរីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-8767 ដែលជាម៉ូតូរបស់ឈ្មោះស៊ុំ ប៉ោឡាយ មកផ្ទះ ហើយមកអុកឡុកអ្នកផ្ទះឲ្យរកលុយមកឲ្យខ្លួនដើម្បីទិញថ្នាំញៀនយកទៅជក់ជាមួយស៊ុំ ប៉ោឡាយ ដោយទ្រាំនឹងទង្វើចៅខាងលើមិនបាន ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនចៅតែម្តង និងបានឈានទៅឃាត់បានបក្សពួកម្នាក់ទៀត ឈ្មោះ ស៊ុំ ប៉ោឡាយ ផង។ ហើយកន្លងមក ចៅគាត់នេះធ្លាប់យកទៅដាក់មណ្ឌល់កែប្រែចំនួនបីខែដែរ តែចេញមកវិញនៅដដែល។

ដោយមានចំលើយសារភាពចេះប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នយុវជនទាំង២នាក់ខាងលើនេះបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត៕

RELATED ARTICLES