Tuesday, September 17, 2024
Homeតារាខ្មែរអីយ៉ាស់!ស្ងាត់ៗតារាចម្រៀងសិចស៊ីម៉ូលីកា លក់ជ្រក់ជើងមាន់ល្បីមានរសជាតិឆ្ងាញ់

អីយ៉ាស់!ស្ងាត់ៗតារាចម្រៀងសិចស៊ីម៉ូលីកា លក់ជ្រក់ជើងមាន់ល្បីមានរសជាតិឆ្ងាញ់

ស្ទើរមិនគួរឲ្យជឿថ្មីៗនេះតារាចម្រៀងចូលចិត្តបង្អួតសម្រស់សិចស៊ីរបស់ផលិតកម្មRock កញ្ញាម៉ូលីកា ស្រាប់តែមកចាប់របរលក់ជ្រក់ជើងមាន់តាមហ្វេសប៊ុក និងល្បីថាឆ្ងាញ់ទៀតផងហើយនាងកំពុង តែមមាញឹកខ្លាំងជាមួយមុខរបរថ្មីមួយនេះ។

នៅលើផេកហ្វេសប៊ុក Molika Online shop ប៉ុន្មានថ្ងៃចុងក្រោយនេះមានការបង្ហោះសារថ្លែងអំណរគុណ ដល់ភ្ញៀវ គ្រប់ខេត្តក្រុងដែលបានកុម្មង់ទិញជ្រក់ជើងមាន់ជាបន្តបន្ទាប់មានទាំងតារាល្បីៗនិងតារា បាល់ទាត់ក៏ទិញជ្រក់ជើងមាន់នាងដែរខណៈដែលគេដឹងថា អ្នកដែលធ្វើជ្រក់ជើងមាន់ដែលល្បីថា ឆ្ងាញ់នោះគឺជាតារាចម្រៀងសិចស៊ីរបស់ផលិកម្មRock កញ្ញាម៉ូលីកា ហើយក៏មានការសង្ស័យថា ទំនងជានាងបោះបង់អាជីពចម្រៀងហើយមើលទៅ ទើបមកលក់ជ្រក់ជើងមាន់។

ក្នុងជំនួបជាមួយម៉ូលីកា នៅព្រឹកថ្ងៃទី១៣ មិថុនា នេះនាងបានថ្លែងឲ្យដឹងទាំងអារម្មណ៍សប្បាយរីករាយថា ការពិតមួយរយៈនេះនាងពិតលក់ជ្រក់ជើងមាន់តាមហ្វេសប៊ុកមែន។ ម៉ូលីកា បន្ថែមថា”កន្លងមកខ្ញុំពុំមានគម្រោង ចាប់មុខរបរលក់ជ្រក់ជើងមាន់អីទេប៉ុន្តែមួយអាទិត្យមុននេះខ្ញុំបានធ្វើជ្រក់ជើងមាន់ញាំជាមួយមិត្តភក្ដិហើយក៏Live តាមហ្វេសប៊ុក ប្រម៉ូតលេងៗស្រាប់តែមានអ្នកកុម្មង់ទិញមែនទែនហើយខ្ញុំក៏សាកល្បងធ្វើលក់តែម្ដងទៅ ឥឡូវលក់ដាច់គួរសម”។ម៉ូលីកា បន្តថា”ថ្ងៃដំបូងគេកុម្មង់ទិញអស់៣ប្រអប់ស្មើនឹង៣គីឡូក្រាមហើយនៅថ្ងៃបន្ទាប់ មានការកុម្មង់កើនឡើងជាបន្តបន្ទាប់។ជាក់ស្ដែងនៅថ្ងៃទី១២ មិថុនា ម្សិលមិញនេះខ្ញុំលក់អស់១៥ប្រអប់ គឺនឿយហត់ មែនទែនតែសប្បាយចិត្តនៅពេលមានភ្ញៀវកុម្មង់ទិញកាន់តែច្រើនហើយសរសើរមិនដាច់ពីមាត់ ថាឆ្ញាញ់គ្រប់ៗគ្នា”។

ម៉ូលីកា បញ្ជាក់ថា ជ្រក់ជើងមាននេះនាងធ្វើដោយផ្ទាល់ដៃដែលកុម្មង់ទិញជើងមាន់ស្រែស្រស់ៗថ្មីៗ ពីផ្សារគឺពុំមែនជា ជើងមាន់ដែលដាក់ថ្នាំគីមីនោះទេ។មូលីកា បញ្ជាក់ថា”ខ្ញុំមិនយកជើងមាន់វៀតណាម ដែលដាក់ថ្នាំគីមីមកលក់ទេពោលគឺខ្ញុំ ធ្វើលក់ដោយផ្ដោតលើគុណភាព និងអនាម័យ ជាចំបង។ម្យ៉ាងបើរបរនេះ ដំណើរការល្អខ្ញុំនិងពង្រីកបន្ថែមទៀតខណៈ ដែលថ្មីៗនេះមានផ្សារទំនើបចំនួន២បានកុម្មង់ឲ្យខ្ញុំលក់ឲ្យប្រចាំថ្ងៃទៀតផង”។

តារាចម្រៀងសិចស៊ី កំពុងតែមានសន្ទុះឡើងកូដគួរឲ្យចាប់អារម្មណ៍នៅផលិតកម្មRock រូបនេះបញ្ជាក់ថា  “ចាប់តាំងពី លក់ជ្រក់ជើងមាន់ខ្ញុំត្រូវក្រោកពីព្រឹកព្រលឹមដើម្បីទៅទិញជើងមាន់ស្រស់ៗនៅឯផ្សារ និងរៀបចំផ្ញើរឲ្យភ្ញៀវដែលកុម្មង់នៅតាមបណ្ដាខេត្តនានាគឺខ្ញុំមិនមានអារម្មណ៍ខ្មាសអៀនទេព្រោះជាមុខ របរសុចរិតត្រឹមត្រូវហើយបើបងប្អូនចង់សាករស់ជាតិជ្រក់ជើងមាន់ដែលនាងខ្ញុំធ្វើដោយផ្ទាល់ដៃ អាចកុម្មង់តាមរយៈទូរស័ព្ទរបស់នាងខ្ញុំផ្ទាល់ ០៩៦​ ៦៧៥៥៨៩៨ , ០៩៣ ៣៧៣៣៧៧​​ ក្នុង១ប្រអប់តម្លៃ៣៥០០០រៀល មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង”។

 

ម៉ូលីកា អះអាងថា បើទោះបីមុខរបរលក់ជ្រក់ជើងមាន់របស់នាង កាន់តែរីកជោគជ័យជាងនេះក៏នាងមិនបោះបង់ អាជីពចម្រៀងនៅផលិកម្មRock ចោលដែរខណៈដែលកំពុងត្រៀមចេញបទថ្មីៗOriginal song ជាមួយលោកពៅ ពេជ្រ ប្រជែងទីផ្សារ៕

RELATED ARTICLES