យោងទៅតាមប្រភពព័ត៌មានអេស្ប៉ាញចុះផ្សាយកាលពីថ្ងៃអង្គារទី 13 មិថុនា 2017 បានឲ្យដឹងថា ខ្សែប្រយុទ្ធ Antoine Griezmannបានយល់ព្រមបន្តកុងត្រាថ្មី រយៈពេលមួយឆ្នាំទៀត ជាមួយក្លឹបAt Madrid គឺបន្តស្នាក់នៅរហូតដល់ឆ្នាំ2022 ។
ប្រភពព័ត៌មានដដែលនោះបានបន្តទៀតថាក្លឹបAt Madrid បានយល់ព្រមបន្ថែមប្រាក់ឈ្នួលដល់កីឡាកររូបនេះតែគេមិនបានបង្ហើបឲ្យដឹងថាប៉ុន្មាននោះទេ ។ ការព្រមបន្ថែមប្រាក់ឈ្នួលឲ្យ Griezman ដោយសារតែ At Madrid ព្យាយាមទប់ស្កាត់មិនឲ្យកីឡាកររូបនេះចាកចេញទៅណាខណៈ ក្លឹបបិសាចក្រហមMan Utd តាមប្រមាញ់រហូតមក។
កីឡាករGriezaman ចូលមកលេងឲ្យក្លឹបAt Madrid កាលពីឆ្នាំ2014 ក្នុងតម្លៃជាង30 លានដុល្លារ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន83 គ្រាប់ក្នុងការបង្ហាញវត្តមាន 160 ប្រកួត៕