Tuesday, January 21, 2025
Homeព័ត៌មានជាតិឳពុកបាត់កូនយូរ ឡើងទៅមើលក្នុងបន្ទប់ ឃើញកូនស្រីចងក

ឳពុកបាត់កូនយូរ ឡើងទៅមើលក្នុងបន្ទប់ ឃើញកូនស្រីចងក

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៦និង០០នាទី មានហេតុការណ៍ចងកសម្លាប់ខ្លួនមួយ បានកើតឡើងនៅចំនុចផ្ទះ៣៩ ផ្លូវបេតុងទី៤ ក្រុមទី៦ ភូមិកោះអណែ្តត សងា្កត់ទួលសងែ្ក២ នារីរូបស្រស់ដែលបានចងកសម្លាប់ខ្លួនមានឈ្មោះ លី បញ្ញាវតី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរនិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមការឲ្យដឹងពីឱពុកឈោ្មះ សាង ងួនលី អាយុ៦៨ឆ្នាំ ដែលជាឳពុកសាកសពនារីរូបស្រស់បានប្រាប់ថា ពេលបាត់កូនស្រីយូរ មិនបានចុះមកក្រោម លោកក៏បានឡើងទៅលើផ្ទះជាន់ទី២ ដល់មុខបន្ទប់កូនស្រី ក៏គោះទា្វរ ហៅមិនលឺឆើ្លយតប ក៏យកកូនសោរចាក់ទា្វរបន្ទប់បើកទៅ ឃើញកូនស្រីរបស់ខ្លួនបានយកក្រមាចងកជាប់ចំរីងបង្អួចសា្លប់បាត់ទៅហើយ ។

ឱពុកនិងមា្តយបងប្អូនក្រុមគ្រួសារសព បានអះអាងថា សពឈោ្មះ លី បញ្ញាវតី ធា្លប់មានជំងីផ្លូវចិត្ត (សសៃប្រសាទ ) ។

ក្រោយពីបានពិនិត្យលើសាកសពរួចហើយ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជា្ញរងសាលាដំបូងរាជធានីភ្នំពេញ បានប្រគល់សពទៅឱពុកមា្តយយកធើ្វបុណ្យតាមប្រពៃណី។

RELATED ARTICLES