ព្រៃវែង ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីព្រឹក មានករណីបុរសម្នាក់បានយកកាំបិតចុងស្រួចអាកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ នៅផ្ទះរបស់ឈ្មោះអ៊ឹម សារ៉ូ ភេទស្រីអាយុ៦៥ឆ្នាំ ស្ថិតនៅភូមិឧត្តម ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៏ ខេត្តព្រៃវែង។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ន សារ៉ា ហៅក្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅភូមិឃុំខាងលើ បានយកកាំបិតចុងស្រួចអារកខ្លួនឯង បណ្តាលឲ្យដាច់ហូរឈាម របួសធ្ងន់ ដោយសារជនរងគ្រោះមានជំងឺសរសៃប្រសាទ និងខានលេបថ្នាំចំនួន ៥ខែមកហើយ។
បច្ចុប្បន្នជនរងគ្រោះកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្រព្រៃវែងនៅឡើយ ៕