ភ្នំពេញ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ មានជម្ងឺខ្វះជាតិទឹក តាំងពីកំណើត ដោយសារម្តាយឳពុកចិញ្ចឹម គ្មានលទ្ធភាពព្យាបាល ក៏ទទូចសុំសប្បុរជន។
ម្តាយចិញ្ចឹមក្មេងប្រុស មានឈ្មោះ អែល ពីប៉ាស់ អាយុ៥១ឆ្នាំ មុខរបរនេសាទ ស្ទូចត្រី និងលោក អ៊ុំប្រុសឈ្មោះ ឡោះ សាលេស អាយុ៨២ឆ្នាំ មុខរបរនៅផ្ទះ សព្វថ្ងៃពួកគាត់មានកូនប្រុសស្រី៥នាក់ មានគ្រួសារគ្រប់ៗគ្នាហើយ បានចេញទៅនៅតាមខេត្តអស់ហើយ រូបគាត់នៅផ្ទះតែ៣នាក់ក្មេងរងគ្រោះនោះទេ ហើយមានទីលំ់នៅក្នុងភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
បើតាមសម្តីអ៊ំស្រីជាម្តាយចិញ្ចឹម បានប្រាប់ឱ្យដឹងថា តាមពិតក្មេងតូចនេះមិនមែនជាសាច់ញ្ញាតិរបស់គាត់នោះទេ ព្រោះម្ដាយគេបានស្លាប់ចោលតាំងពីតូច តែដោយសារការអាណិតអាសូរ រូបគាត់បានយកមកចិញ្ចឹមតាំងតែពីមិនទាន់បានមួយខែមកម្លេះ ហេីយគាត់បានបន្ដថា ក្មេងប្រុសតូចនេះ ឈ្មោះយេី ម៉ាទីន បច្ចុប្បន្នគេមានអាយុ៣ឆ្នាំ។
គាត់បានបន្ថែមថា ខណៈដែលគាត់យកមកក្មេងនោះមានជំងឺកេីតឡេីងទៅហេីយ គាត់ធ្លាប់បានយកទៅមន្ទីពេទ្យគន្ធបុប្ផា ច្រេីនដងដែរ តែក្រុមគ្រូពេទ្យបានប្រាប់ថា ក្មេងនេះមិនងាយព្យាបាលនោះទេ ព្រោះគេមានជំងឺចម្លែក ហេីយត្រូវចំណាយពេលយូរ ទេីបអាចព្យាបាលបាន តែដោយសារតែពួកគាត់គ្មានសមត្ថភាពនោះ ព្រោះគាត់រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកចឹង។
អ៊ំស្រីបានបន្ដថា កន្លងមកធ្លាប់មានអ្នកមកសុំយកទៅព្យាលដែរ តែគាត់មិនព្រម ព្រោះគាត់ស្រលាញ់ និងអាណិតកូននេះណាស់ ម្យ៉ាងកូនតូចនេះមិនអាចបែកពីរូបគាត់បាននោះទេ ព្រោះពេលបែក គេចេះតែយំ ហេីយមិនព្រមហូបអ្វីនោះទេ។ ដូច្នេះហេីយគាត់មានតែសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំឱ្យជួយគាត់តែប៉ុណ្ណោះ៕