Tuesday, September 17, 2024
Homeតារាខ្មែរឌុច លីដា ថតតួឯក "កូនពស់កេងកង" ឲ្យហង្សមាស

ឌុច លីដា ថតតួឯក “កូនពស់កេងកង” ឲ្យហង្សមាស

ឌុច លីដា ដែលមានការរិះគន់ច្រើនជុំវិញការថតរឿងស្នេហាស្រើបស្រាលក្តៅសាច់ ពេលខ្លះ មិនពាក់អាវនោះ នៅតែត្រូវបានបណ្តាផលិតករជាច្រើន ត្រូវការនាងឱ្យធ្វើជាតួឯកជាបន្តបន្ទាប់ដដែល ទើបធ្វើឱ្យស្រីស្អាតរូបនេះក្លាយជាតារាសម្តែងស្រីវ័យក្មេងនាំមុខគេ នាពេលបច្ចុប្បន្ន។

ថ្មីៗនេះដែរ តាមក្រុមផលិតភាពយន្តភាគរបស់ទូរទស្សន៍ហង្សមាស បានឱ្យដឹងថា ឌុច លីដា ទើបឆក់បានតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំមួយទៀត របស់ផលិតកម្មរស្មីហង្សមាស គឺរឿង “កូនពស់កេងកង” ដែលជាការដឹកនាំសម្តែងដោយលោកហ្វៃ សំអាង ហើយរឿងនោះប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, ម៉ាក សែនសូនីតា, ម៉ៃយ៉ា និងតារាប្រុសស្រីល្បីៗជាច្រើននាក់ទៀត។

ប្រភពបានឱ្យដឹងថា ចំពោះតួឯកប្រុសដែលត្រូវប៉ះជាមួយលីដា មិនទាន់ច្បាស់ការ១០០%ទេ គឺដោយសារតែខាងផលិតកម្មរស្មីហង្សមាស ចង់ដាក់តារាចម្រៀងប្រុសរបស់ខ្លួន ដើម្បីឱ្យឡើងកូដ ហើយអ្នកដឹកនាំសម្តែងកំពុងពិចារណា ខណៈដែលមុននេះ លោកសំអាង ចង់ដាក់តារាសម្តែងអាជីពពិតប្រាកដវិញ។

ឌុច លីដា ប្រាកដជានឹងមានភាពលេចធ្លោខ្លាំង នៅពេលដែលរឿង “កូនពស់កេងកង” ដែលនាងសម្តែងជាតួឯកស្រីនោះ នឹងត្រូវបានដាក់បញ្ចាំងនៅលើប៉ុស្តិ៍ហង្សមាស នាចុងឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលរឿងនេះនឹងចាប់ផ្តើមថតនៅខែកក្កដា ខាងមុខនេះហើយ ហើយក្នុងនោះលោកសំអាង បានពេញចិត្តនូវសមត្ថភាពលីដា ជាខ្លាំងតែម្តងថា ពិតជាសមក្នុងការធ្វើជាតួឯក។

ឌុច លីដា ត្រូវបានប្រភពបង្ហើបថា នាងថតស៊ីថ្លៃ១ថ្ងៃ ជាង៣០០ដុល្លារ ហើយស្រីស្អាតរូបនេះបានរងការរិះគន់ពីមហាជនមួយចំនួន នៅពេលដែលនាងថតរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោន ហើយហ៊ានសម្តែងឈុតឱបថើបបឺតមាត់យ៉ាងរោលរាលជាមួយតារាប្រុសលោក Edwin នាំឱ្យអ្នកទស្សនាជាច្រើននាក់ក្តៅខ្លួនពេញរោងកុនគ្រប់គ្នា តែលីដា ដែលថតស្រាតក្នុងរឿង “នារីវេទមន្ត” របស់ផលិតកម្ម Rock និងថតរឿង “ស្បែកគង់” បណ្តោយឱ្យលោកញ៉ែម សុគន្ធ លិទ្ធគល់ភ្លៅនាងនោះ ធ្លាប់និយាយថា ការថតភាពយន្ត បើគិតតែពីការខ្លាចការរិះគន់នោះ គឺមិនអាចធ្វើអ្វីបានឡើយ ហើយតាមព័ត៌មានថា ពេលនេះ លីដា កំពុងត្រៀមថតរឿងថ្មីមួយឱ្យផលិតកម្មមួយទៀតហើយ លីដា ផ្គើនជាមួយអ្នករិះគន់ គឺនៅរឿងថ្មីនោះ មានឈុតជាច្រើនដែលនាងសម្តែងដោយមិនពាក់អាវឡើយ គឺលែងខ្លួនននលគកតែម្តង។

ឌុច លីដា ពេលនេះកំពុងថតរឿងថ្មីឱ្យផលិតកម្មមហាហង្ស គឺរឿង “ណូលី ណូឡា” ដោយប៉ះជាមួយតួស្រីអតីតប្រពន្ធប៉ែន ចំរ៉ុង គឺភិន សុដាលីស។ លីដា នៅពេលដែលឡើងកូដខ្លាំង នាពេលចុងក្រោយនេះ នាងបានផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយអតីតសង្សារទាំងស្រុង ស្របពេលដែលមានរឿងស្នេហារសើបជាច្រើនបានប៉ះជាមួយស្រីស្រស់ត្រេមុខដូចកូនកាត់បរទេសរូបនេះ ដូចជាលេចឮថា ថៅកែស្រីផលិតកម្មមួយ និងថៅកែស្រីលក់ពេជ្រ នៅផ្សារធំថ្មី តាមស្នេហ៍៕

RELATED ARTICLES