តាមប្រភពព័ត៌មានប៊ី ប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី 15 មិថុនា 2017 បានឲ្យដឹងថា អតីតកីឡាប្រដាល់ជើងឯកពិភពលោក Floyd Mayweather នឹងវិលត្រឡប់ឡើងសង្វៀនប្រដាល់សាជាថ្មីឡើងវិញ ប៉ះជាមួយអ្នកប្រដាល់ Conor McGregor ម្ចាស់ជើងឯកUFC នៅទីក្រុងLas Vegas សហរដ្ឋអាមេរិក នាថ្ងៃទី 26 សីហា 2017 ខាងមុខនេះ។
តាមប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថា នៅក្នុងការប្រកួតនេះកីឡាករប្រដាល់ម្នាក់ៗនឹងទទួលបានតម្លៃខ្លួនចំនួន100លានដុល្លា ពីការប្រកួតតនេះ។
កីឡាប្រដាល់ជើងឯកទម្ងន់ធ្ងន់ពិភពលោក5សម័យកាលបានប្រកាសចូលនិវត្តន៍ពីរលើកកន្លងមកហើយគឺ កាលពីឆ្នាំ 2008 ចុងក្រោយឆ្នាំ 2015។
Mayweather អាយុ 40 ឆ្នាំ កម្ពស់ 1,73 ម៉ែត្រ មានកំណត់ត្រាប្រកួត49 ដង ឈ្នះ 49 ផ្តួលដៃគូឲ្យសន្លប់26 លើក មិនដែលស្មើ។
ចំណែកឯអ្នកប្រដាល់ក្បាច់គុនចម្រុះ Conor McGregor អាយុ 28 កម្ពស់ 1,75 ម៉ែត្រ ជនជាតិអៀរឡង់ មានកំណត់ត្រាប្រកួត UFC ចំនួន 24 លើក ឈ្នះ 21 ចាញ់3 និងផ្តួលដៃគូឲ្យសន្លប់ចំនួន3លើកតែមិនធ្លាប់ប្រដាល់សេរីអាជីពនោះទេ។
ម្ចាស់ជើងឯកUFC 2016 ទទួលបានសិទ្ធិប្រកួតជាមួយMayweather ពីគណៈកម្មការប្រដាល់រដ្ឋកាលីហ្វលីញ៉ាកាលពីខែធ្នូ 2016 បន្ទាប់ពីដាក់សំណើអស់រយៈពេលជាយូរ។
លោក Dana White ប្រធានUFC ដែលដឹកនាំការចរចាឲ្យមានការប្រកួតនេះបានថ្លែងថា៖’’ក្នុងការប្រកួតនេះ ខ្ញុំមិនហ៊ានទស្សន៍ទាយថា នណាឈ្នះ នណាចាញ់នោះទេ តែសំខាន់ McGregor ជាអ្នកប្រដាល់ដែលមានចិត្តធំ វៃមិនរើសទីតាំង មិនរើសពេលវេលា មហិច្ឆតារបស់គេចង់ឈ្នះគូប្រកួត។