ដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃពុធទី 14 មិថុនា 2017 បានឲ្យដឹងថា កីឡាករ Son Heung-min ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham បានរបួសបាក់ដៃស្ដាំ ក្នុងអំឡុងពេលជួយក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះបាល់ទាត់ពិភពលោក 2018 ខណៈដែលក្រុមរបស់គាត់ ចាញ់កាតា 3-2 កាលពីថ្ងៃអង្គារដើមសប្តាហ៍។
ខ្សែប្រយុទ្ធ Son Heung-min ត្រូវបានប្ដូរចេញនៅនាទី៣៥ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Mohammed Musa របស់កាតា។
បើតាមសមាគមបាល់ទាត់កូរ៉េ (KFA) បានឲ្យដឹងថា កីឡាករវ័យ២៤ឆ្នាំរូបនេះបានរបួសបាក់កំភួនដៃហើយ ត្រូវសម្រាក៨សប្ដាហ៍ដើម្បីព្យាបាលរបួស។