ភ្នំពេញ៖ ទីតាំងស៊ីសងប្រភេទកន្ទុយលេខឆ្នោតវៀតណាម មួយកន្លែង ដែលជ្រកក្រោមអាជីវកម្មឆ្នោតខ្មែរ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនបានអ្នកកត់ឆ្នោតម្នាក់ កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៨៥H៥ ផ្លូវបេតុងក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ (ជាអ្នកកត់) និងដកហូតបានវត្ថុតាង រួមមានក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន ត្រាសម្រាប់វាយថ្ងៃខែឆ្នាំ ចំនួន០១ បិុចចំនួន០៤ដើម ម៉ាស៊ីនគិតលេខចំនួន០១ សេរីចេញឆ្នោតមួយចំនួន ប្រាក់ចំនួន៥០០០០រៀល។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕