Tuesday, September 17, 2024
Homeតារាខ្មែរយុគ ចិន្ដា ទទួលយកកូនពៅលោកអិុត សេដ្ឋា ហាត់របាំជាមួយកូនស្រី

យុគ ចិន្ដា ទទួលយកកូនពៅលោកអិុត សេដ្ឋា ហាត់របាំជាមួយកូនស្រី

អ្នកនាងយុគ ចិន្ដា បានចុះពីលើយន្ដហោះមកពីអាមេរិក វិញហើយ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅម៉ោង៣រសៀល អ្នកនាងមិនទាន់ចូលទៅផ្ទះភ្លាមៗទេ តែបានបង្ហួសទៅផ្ទះជួលម្ដាយលោកអ៊ិត សេដ្ឋា នៅផ្លូវចូលសាលាបឋមសិក្សាឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយបាននាំយកថវិកាពីការរៃអង្គាសពីសហរដ្ឋអាមេរិក ចំនួន៤០៦១ដុល្លារ។ ដោយឡែកពិធីករ សាយ រតនៈ ក៏បានលេចមុខជាមួយអ្នកនាងយុគ ចិន្ដា ផងដែរ ហើយលោករតនៈ បាននាំថវិកាបន្ថែមទៀត តាមរយៈសប្បុរសជនផ្ដល់ជូនតាមរយៈលោក នូវចំនួនទឹកប្រាក់២២០០ដុល្លារ។

អ្នកនាងយុគ ចិន្តា ឱបកូនស្រីពៅរបស់លោកអិុត សេដ្ឋា

អ្នកនាងយុគ ចិន្ដា បានឲ្យដឹងទាំងទឹកភ្នែគជោគផែនថ្ពាល់ថា ”ខ្ញុំមានការរន្ធត់ចិត្តខ្លាំងណាស់ ដែលបានដឹងថា ដៃគូរដ៏យល់ចិត្តរបស់ខ្ញុំ ២៣ឆ្នាំ បានទៅចោលខ្ញុំ ខ្ញុំរន្ធត់ពេក ខ្ញុំយំ…។ លោកអ៊ិត សេដ្ឋា គាត់មានជំងឺ គាត់មានវិបត្តិ តែគាត់មិនដែលនិយាយប្រាប់អ្នកណាទេ ខ្ញុំដឹងរឿងគាត់ តែខ្ញុំសូមមិននិយាយទេ ព្រោះខ្ញុំគោរពគាត់។ គាត់ស្លាប់ទៅទាំងគាត់មិនបានបន្សល់ឲ្យអ្នកណាទេ ព្រោះគាត់គ្មានកូនសិស្សទេ។ ខ្ញុំបានប្រឹងប្រែងរៃអង្គាសថវិកាមួយចំនួន ជូនគាត់ បូកនឹងថវិកាដែលសប្បុរសជនបានជួយមួយចំនួនសម្រាប់ទិញផ្ទះមួយខ្នង តម្លៃសមល្មម សម្រាប់ក្រុមគ្រួសារគាត់ កុំឲ្យនៅផ្ទះជួលទៀត ក្រៅពីនេះថវិកាមួយចំនួនទៀត សម្រាប់ក្រុមគ្រួសារគាត់អាចប្រកបរបរតូចមួយ ទៅថ្ងៃក្រោយ”។

 

លោកអ៊ិត សេដ្ឋា បានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលអ្នកនាងយុគ ចិន្ដា កំពុងនៅអាមេរិក ហើយអ្នកនាងចិន្ដា ប្រាប់ថា មុនពេលដែលលោកសេដ្ឋា បានស្លាប់ អ្នកនាងដឹងថា មានលោកឧកញ៉ាម្នាក់បានធានាយកលោកសេដ្ឋា ទៅព្យាបាលនៅពេទ្យសុរិន្ទ ប្រទេសថៃ ដោយឧកញ៉ានោះធានាចេញប្រាក់ទាំងអស់ តែលោកសេដ្ឋា មិនព្រមទៅឡើយ ព្រោះគាត់ចង់បានលុយព្យាបាលដោយខ្លួនឯង នឹងជួយគ្រួសារខ្លះ។

 

អ្នកនាងយុគ ចិន្ដា នៅពេលនេះបានទទួលយកកូនស្រីពៅរបស់លោកសេដ្ឋា ទៅរៀនរបាំបុរាណជាមួយកូនស្រីអ្នកនាង ឈ្មោះអម ហើយអ្នកនាងកំពុងសម្លឹងមើលដៃគូថ្មីជំនួសលោកអ៊ិត សេដ្ឋា ហើយអ្នកនាងចិន្ដា និយាយថា មិនត្រូវការអ្នកមានប្រជាប្រិយភាពខ្លាំងនោះទេ តែដៃគូថ្មីនោះ គឺជាអ្នកពូកែអត្ថាធិប្បាយ និងពូកែវោហាស័ព្ទ៕

RELATED ARTICLES