Tuesday, November 26, 2024
Homeតារាខ្មែរមហាហង្សចាយទុនជាង១០ម៉ឺនដុល្លារផលិតរឿង”មរតកចុកឈាម”

មហាហង្សចាយទុនជាង១០ម៉ឺនដុល្លារផលិតរឿង”មរតកចុកឈាម”

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ផលិតកម្មមហាហង្សបានក្រុងពលីចេញថតខ្សែភាពយន្តភាគថ្មីមួយទៀត​រឿង”មរតកចុកឈាម”ដែលគ្រោងចាយទុនជាង១០ម៉ឺនដុល្លារនឹងត្រៀមដាក់បញ្ចាំងនៅស្ថានីយ៍​ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងពេលឆាប់ៗនេះ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែងឲ្យដឹងថារឿង”មរតកចុកឈាម”ជារឿងមនោ សញ្ចេតនាគ្រួសារកំសត់ស៊ីជម្រៅ សោកសង្រេង ដែលបង្ហាញពីជីវិតតស៊ូរបស់តួអង្គស្រី នាងនីរ័ត្ន ដែលត្រូវទទួលបន្ទុករ៉ាប់រងការងារនិងបញ្ហាជាច្រើនទាំងក្នុងនិងក្រៅគ្រួសារ។លោកថា រឿងនេះជាប្រធានបទ ថ្មីនិងជាស្នាដៃទីបីរបស់ផលិតកម្មមហាហង្សក្នុងការដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយលោកមានជំនឿចិត្តថានឹងធ្វើឲ្យរឿងនេះល្បីល្បាញនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០១៧នេះ។

លោកអ៊ិន សុភិន លើកឡើងថា រឿងនេះផ្ដោតទៅលើស្ត្រីមេផ្ទះជាចំបងដើម្បីតម្រូវទីផ្សារនាពេលបច្ចុប្បន្នខណៈ ដែលបច្ចុប្បន្ននេះស្ត្រីមេផ្ទះភាគច្រើនចូលចិត្តតាមដានខ្សែភាពយន្តភាគ។ម្យ៉ាងទៀតក្រុមផលិតករនឹងប្រឹងប្រែង ផលិតឲ្យបានល្អជាងរឿង”ទឹកចិត្តប្រពន្ធ”ដែលទទួលបានការគាំទ្រខ្លាំងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អាស៊ី អាគ្នេយ៍នាពេលកន្លងមកខណៈដែលតួសម្ដែងនៅក្នុងរឿងនេះសុទ្ធតែជាតារាសម្ដែងល្បីៗ។លោកថារឿងនេះគ្រោងផលិត៤៥ភាគ ជាមួយគម្រោងចំណាយជាង១០ម៉ឺនដុល្លារ និងគ្រោងដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅ អំឡុង៣ខែខាងមុខនេះ។

រឿង”មរតកចុកឈាម”មានការចូលរួមសម្ដែងដោយតួឯកស្រីកញ្ញាណាក់ ស្រីណា តួឯកប្រុស លោកហង្ស សម្បើមស័ក្ត លោកលឹម រដ្ឋា លោកហម ឈរ៉ា អ្នកស្រីចាន់ តារាទី កញ្ញាផាភួង កញ្ញារ៉ាផា លោកថមមី លោកយន់ រិទ្ធីយ៉ាន់ លោកព្រហ្ម ប្រសិទ្ធី អ្នកនាងប៉េងប៉ោង អ្នកនាងដានី អារីយ៉ា និងតារាសម្ដែងល្បីៗជាច្រើនរូបទៀត៕

RELATED ARTICLES