Tuesday, September 17, 2024
Homeតារាខ្មែរមាស អាលីស ប្រឹងច្បាមការគាំទ្រលើវិថីចម្រៀង

មាស អាលីស ប្រឹងច្បាមការគាំទ្រលើវិថីចម្រៀង

បន្ទាប់ពីទាញបានភាពលេចធ្លោតាមរយៈអាជីពពិធីការិនីតាមប៉ុស្តិ៍វិទ្យុមួយចំនួនមួយរយៈចុងក្រោយនេះមាស អាលីស បានប្រឹងប្រែងជាខ្លាំងនៅលើវិថីចម្រៀងខណៈដែលមានទឹកដមសំឡេងក្រអួនក្រអៅមិនចាញ់ តារាចម្រៀងល្បីឈ្មោះមួយចំនួន។

តារាចម្រៀងនិងជាពិធីការិនី មាស អាលីស បានថ្លែងឲ្យដឹងថា នាងបានប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ ដែលចូលប្រឡូកដំបូងតាមរយៈការប្រឡងជំនាញពិធីការិនីដែលបានជាប់ចំណាត់ថ្នាក់លេច២ក្នុងចំណោមបេក្ខជនជាង១០០០នាក់ បន្ទាប់មកក៏បានក្លាយជាអ្នកអធិប្បាយពិធីការិនីតាមប៉ុស្តិ៍វិទ្យុដូចជាវិទ្យុមិត្តិភាពកម្ពុជា ចិន និងវិទ្យុអាស៊ីអាគ្នេយ៍ ដែលបានកាន់កម្មវិធីមួយចំនួនដូចជាកម្មវិធីសុខភាព ព័ត៌មាន និងកម្មវិធីខារ៉ាអូខេច្រៀងឆ្លងឆ្លើយ ជាមួយប្រិយមិត្តជាដើម។ប៉ុន្តែដោយសារតែស្រលាញ់វិស័យចម្រៀងខណៈដែលខ្លួនមានទឹកដម សំឡេងអំណោយផលពីធម្មជាតិផងនោះនាងក៏បានឈោងចាប់អាជីពលក់សំឡេងរយៈពេលជាង៣ឆ្នាំ មកហើយដែលធ្លាប់លេចមុខតាមកម្មវិធីប្រគំតន្ត្រីជាច្រើនរួមទាំងតាមកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ផងដែរ។

អាលីស បានឲ្យដឹងដែរថា កន្លងមកនាងធ្លាប់ចាប់ដៃគូរច្រៀងជាមួយតារាល្បីៗជាច្រើនក្នុងនោះក៏ធ្លាប់ច្រៀង ឆ្លងឆ្លើយជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ផង។នាងថា អាជីពចម្រៀងរបស់នាងបានបោះជំហាន ទៅមុខជាបណ្ដើរៗដែលមួយរយៈចុងក្រោយទទួលបានឱកាសចេញច្រៀងជាបន្តបន្ទាប់តាមកម្មវិធីជប់លៀង មង្គលការ ខួបកំណើត និងច្រៀងតាមកម្មវិធីទូរទស្សន៍នានាដូចប៉ុស្តិ៍បាយ័ន CTN និងអប្សរាជាដើមខណៈដែលមាន អ្នកស្ពនសឺកំពុងទាក់ទងឲ្យទៅច្រៀងនៅសហរដ្ឋអាមេរិចនៅចុងឆ្នាំ២០១៧ នេះផងដែរ។

តារាដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះបានឲ្យដឹងថា បើទោះបីនាងពុំបានច្រៀងប្រចាំនៅផលិតកម្ម ណាមួយប៉ុន្តែនាងសប្បាយចិត្តដែលទទួលបានឱកាសចេញច្រៀងតាមកម្មវិធីជាច្រើនហើយនាងនឹង ប្រឹងប្រែងច្បាមការគាំទ្របន្ថែមទៀតជាមួយនឹងការពង្រឹងសមត្ថភាពទឹកដមសំឡេងឲ្យកាន់តែល្អប្រសើរជាងនេះទៀត៕

RELATED ARTICLES