Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិខ្មាន់កាំភ្លើងបាញ់ សម្លាប់ទាហាន១៧នាក់ នៅមូលដ្ឋានទ័ពម៉ាលី

ខ្មាន់កាំភ្លើងបាញ់ សម្លាប់ទាហាន១៧នាក់ នៅមូលដ្ឋានទ័ពម៉ាលី

តំបន់អាហ្វ្រិក៖ មន្ត្រីនិយាយថាយ៉ាងហោច ណាស់មានទាហាន១៧នាក់ ត្រូវបានបាញ់សម្លាប់និង៣០នាក់ ទៀតរងរបួសក្នុងការវាយ ប្រហារមួយលើមូលដ្ឋានកងទ័ព ក្នុងប្រទេសម៉ាលី។

ជនប្រដាប់អាវុធបាន រាតត្បាតយ៉ាងខ្លាំងទៅ លើមូលដ្ឋានយោធានេះ ដែលស្ថិត នៅក្នុងទីក្រុងភាគកណ្តាល Nampala, និងមានការត្រៀមខ្លួនវាយលុកតាម ផ្នែកនានានៃតំបន់ទៀតផង។ ចំពោះការវាយ ប្រហារនេះមានក្រុម ពីរដាច់ដោយឡែក ពីគ្នាដែលបានអះអាង ទទួលខុសត្រូវ។

ចំណែកប្រធានាធិបតីម៉ាលី លោក Ibrahim Boubacar Keita បានកោះប្រជុំសន្តិសុខមួយជាមួយ និងនាយករដ្ឋមន្ត្រីនិង រដ្ឋមន្ត្រីការពារជាតិ ក៏ដូចជា មេបញ្ជាការកងទ័ពក្រោយពី បានទទួលដំណឹង មរណៈភាព របស់ទាហានរបស់ខ្លួន។

មានក្រុមប្រដាប់ អាវុធមួយចំនួន ក្នុងប្រទេសម៉ាលីដែល សំដែងក្តីបារម្ភអំពីជនជាតិ ភាគតិចនិងក្រុមជីហាតនិយម។

រីឯក្រុមដែលទើបបង្កើត ឡើងថ្មីៗនេះបានថ្លែងថាខ្លួនបាន វាយប្រហារ មូលដ្ឋានទ័ពនេះគឺដើម្បីជា ការឆ្លើយតបនឹងកងទ័ពម៉ាលី ដែលវាយប្រហារមក លើក្រុមជនជាតិ ភាគតិច Fulani ។

ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក៏បាន និយាយថាខ្លួនទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។

គួររំលឹកថាកាលពីឆ្នាំ ទៅក្រុមជីហាតនិយម ៣ផ្សេងគ្នាបានថ្លែងថាពួកគេស្ថិត នៅពីក្រោយការវាយ ប្រហារសម្លាប់ មនុស្សនៅសណ្ឋាគារមួយ ក្នុង រដ្ឋធានី Bamako ។ចំណែកយោធា បារាំងបានចូល អន្តរាគមន៍ ក្នុងប្ រទេសនេះតាម សំណើររបស់ រដ្ឋាភិបាលខ្លួន ក្នុងឆ្នាំ២០១៣ ហើយកម្លាំងរក្សា សន្តិសុខរបស់អង្គការ សហប្រជាជាតិ ក៏បានបង្ហាញវត្តមាន នៅទីនោះដែរ។

 

 

 

RELATED ARTICLES