Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា ដាក់ផែនការពង្រឹងសមត្ថភាពមេឃុំ-ចៅសង្កាត់

លោកកឹម សុខា ដាក់ផែនការពង្រឹងសមត្ថភាពមេឃុំ-ចៅសង្កាត់

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានដាក់ផែនការពង្រឹងសមត្ថភាពមេឃុំ-ចៅសង្កាត់ ដែលបានជាប់ឆ្នោត នៅអាណត្តិថ្មី ឆ្នាំ២០១៧ នេះ។

នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបេក្ខជនជាប់ឆ្នោតមេឃុំ-ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

សិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ  បានធ្វើឡើងក្រោយពេលដែលលោកកឹម សុខា បានបញ្ចប់ការចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ម្ចាស់នៅតាមបណ្តាខេត្ត និងស្របពេលដែលគណៈកម្មការជាតិរៀចំការបោះឆ្នោត បានដំណើរការរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមឃុំមួយចំនួនតាមបណ្តឹងរបស់គណបក្សនយោបាយ មុននឹងឈានទៅដល់ការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាពេលខាងមុខ។

លោកកឹម សុខា ដឹកនាំកិច្ចប្រជុំរៀបចំផែនការពង្រឹងសមត្ថភាពមេឃុំ-ចៅសង្កាត់ជាប់ឆ្នោត

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ លទ្ធផលបឋមបណ្តោះអាសន្នក្រៅផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជាង១ពាន់អាសនៈប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានជិត៥០០អាសនៈ ក្នុងចំណោម ឃុំ-សង្កាត់១៦៤៦ ទូទាំងប្រទេស។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ៕

កុលបុត្រ

 

RELATED ARTICLES