Tuesday, January 21, 2025
Homeព័ត៌មានជាតិខឹងស្ត្រីភេទទី៣ នាំប្រពន្ធទៅជក់ថ្នាំ វាយសន្លប់ស្តូក ផ្អើលក្រុមខ្ទើយជាង២០នាក់

ខឹងស្ត្រីភេទទី៣ នាំប្រពន្ធទៅជក់ថ្នាំ វាយសន្លប់ស្តូក ផ្អើលក្រុមខ្ទើយជាង២០នាក់

​ភ្នំពេញ ៖ បុរសជាជនជាតិបារាំងកាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី៣ បបួលសង្សារខ្លួនទៅជក់ថ្នាំបានវ៉ៃ២ទៅ៣ដៃ បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៣៦ នៅចំណុចបារបារាំង ខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​មានឈ្មោះ ទីទី ភេទប្រុស អាយុ២១ឆ្នាំ ​មុខរបរបម្រើការនៅបារបារាំង ស្នាក់នៅផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនជាតិ​បារាំង បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាជនជាតិបារាំង​​ បានស្គាល់ស្ត្រីខ្មែរម្នាក់ ដែលបម្រើការនៅក្នុងបារបារាំងមួយកន្លែង និងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ​ រយៈពេល២ឆ្នាំ​មកហើយ ប៉ុន្តែជាង២ខែកន្លងមកនេះ ជនរងគ្រោះជាភេទទី៣ តែងតែទៅបបួលប្រពន្ធរបស់គាត់ទៅជក់ថ្នាំជាញឹកញាប់ ទោះបីគាត់​ហាមមិនឲ្យមកបបួលទៅជក់ថ្នាំទៀត ក៏នៅតែមកបបួល ។ នៅវេលា​ម៉ោង​ជាង៣​ទៀបភ្លឺ គាត់បានទៅរកសង្សារដល់ម៉ោងចេញពីធ្វើការ ស្រាប់តែឃើញជនរងគ្រោះបានទៅបបួល​ប្រពន្ធរបស់គាត់ទៅជក់ថ្នាំទៀត ធ្វើឲ្យគាត់ខឹង​ ក៏វ៉ៃស្ត្រីភេទទី៣ សន្លប់ ធ្វើឲ្យ​ផ្អើលដល់​ក្រុមខ្ទើយជិត២០នាក់មកដល់ប៉ុស្តិ៍ផ្សារកណ្តាល១ ហើយស្រែកឡូឡាពេញផ្លូវ និងមុខប៉ុស្តិ៍​នគរបាលផ្សារកណ្តាល១ ។

បើតាមសម្តីរបស់អ្នករត់រ៉ឺម៉កម៉ូតូនៅម្តុំនោះ បានប្រាប់ឲ្យដឹងថា ពួកស្ត្រីភេទទី៣ទាំងនោះ ពេលដែលភ្ញៀវស្រវឹងស្រា តែងតែលួចរបស់ភ្ញៀវ ​ហើយពេលមានរឿងតែងតែលើកគ្នាមកព្រួតជួយគ្នាជាក់ស្តែងនៅយប់កើតហេតុ​ មានខ្ទើយទាំងអស់ជិត២០នាក់ បានព្រួតវាយជនជាតិបារាំង កាន់ទាំងឈើវែង និងដបស្រា ប៉ុន្តែបានគ្នាគាត់ដែលជាអ្នករត់រ៉ឺម៉កម៉ូតូ​ជួយ កុំអីជនជាតិបាររាំង ត្រូវស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ជនបង្កនឹងជនរងគ្រោះនៅប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីដោះស្រាយគ្នា ៕

RELATED ARTICLES