ខេត្តព្រះសីហនុៈ ក្មេងប្រុសតូចម្នាក់ បានស្លាប់បាត់បង់ជីវិត ហើយសាកសពខ្ទេចខ្ទីយ៉ាងអាណោចអាធម្ម ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺនរ័មួយគ្រឿង បើកបុកនៅផ្លូវជាតិលេខ៤ ម្តុំភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១២ៈ៣០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ ។
ស្នងការរងនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ី សុខា បានឲ្យដឹងកលាពីម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិ៤ ចន្លោះគីឡូ ១៩៥-១៩៦ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រវាងរថយន្តម៉ាក ហ្រ្វាយលេនធើ (ក្បាលអាមេរិកាំង) ពណ៌ស សណ្តោងកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ ៣A-០៥៤៧ ទិសដៅពីកំពង់សោម ទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុបានបុកក្មេងប្រុសម្នាក់ ឈ្មោះទៀង ម៉េងហួរ អាយុ៤ឆ្នាំ មាទីលំនៅចំនុចកើតបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈក្មេងប្រុសរងគ្រោះរត់ឆ្លងថ្នល់ពីលិចទៅកើត។ ចំណែកឯរថយន្តបានបើកគេច តាមបណ្តោយផ្លូវជាតិរហូតមកឈប់នៅចំណុចភូមិ បត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ចំែណកអ្នកបើកបរគេចខ្លួនបាត់។
បច្ចប្បន្នរថយន្តកុងតឺន័របានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយ៕