Tuesday, January 21, 2025
Homeព័ត៌មានជាតិបុរសម្នាក់ឈរថតរូបនៅមាត់ទឹក រអិលជើងលង់ស្លាប់ នៅរមណីយដ្ឋានច្រកល្អៀង

បុរសម្នាក់ឈរថតរូបនៅមាត់ទឹក រអិលជើងលង់ស្លាប់ នៅរមណីយដ្ឋានច្រកល្អៀង

ពោធិ៍សាត់ៈ បុរសម្នាក់បានជិះម៉ូតូជាមួយមិត្តភក្តិ តាំងពីភ្នំពេញ ដើម្បីមកធ្វើទេសចរណ៍កំសាន្ត រមណីយដ្ឋានច្រកល្អៀង ស្ថិតក្នុងចំណុចដំណាក់ជ្រៃក្រឹម ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈពេលជនរងគ្រោះឈរថតរូបនៅមាត់ទឹក ក៏រអិលជើងលង់ស្លាប់ នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសុំឪពុកម្តាយមកលេងនៅរមណីយដ្ឋានខាងលើ ដោយជិះម៉ូតូម៉ាក ពូសា អកុសលអាក្រក់ ជនរងគ្រោះបានរអិលជើងលង់ទឹកស្លាប់តែម្តង ។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា តាមការប្រមាណរបស់សមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះ បានអះអាង ចំណុចដែលជនរងគ្រោះលង់ស្លាប់ មានទឹកជម្រៅរហូតដល់ទៅ១០ម៉ែត្រ ហើយហូរគួចយ៉ាងខ្លាំង ទើបធ្វើឲ្យជនរងគ្រោះហែលមិនរួច បណ្តាលឲ្យស្លាប់តែម្តងទៅ ។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន ចំរើន ជិះម៉ូតូចំនួន០៣គ្រឿង ជាមួយមិត្តភក្តិ០៨នាក់ទៀត ក្នុងគោលបំណងមកលេងរមណីយដ្ឋានច្រកល្អៀង ពេលមកដល់ ជនរងគ្រោះបានឈរថតរូប ក៏រអិលជើងលង់ទឹក ចូលទៅក្នុងអន្លុងតំណាក់ជ្រៃក្រឹម បណ្តាលឲ្យលង់ទឹកស្លាប់ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ រហូតមកដល់ថ្ងៃទី២០ ខែមិថុនានេះ វេលាម៉ោង៩និង១០នាទីព្រឹក សាកសពជនរងគ្រោះ​ក៏បានអណ្តែតឡើង រួចសមត្ថកិច្ចបាននាំគ្នាស្រង់សាកសពចេញពីទឹក នៅម៉ោង០៩និង៣៦នាទី សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី តាមការបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕

RELATED ARTICLES