Tuesday, January 21, 2025
Homeព័ត៌មានជាតិឯកឧត្តមជួន សុវណ្ណ នឹងបញ្ជាចៅហ្វាយខណ្ឌទាំង១២ ឲ្យត្រួតពិនិត្យសកម្មភាពK01

ឯកឧត្តមជួន សុវណ្ណ នឹងបញ្ជាចៅហ្វាយខណ្ឌទាំង១២ ឲ្យត្រួតពិនិត្យសកម្មភាពK01

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាល និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ត្រួតពិនិត្យចំពោះទង្វើរបស់ក្រុមការងារ K01 បើនៅតែបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច។

តាមច្បាប់ចរាចរណ៍ជើងគោក ដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្រឡាយព្រះរាជក្រមឲ្យអនុវត្ត កាលពថ្ងែទី៦ ខែមករា ឆ្នាំ២០១៥ ក្នុងជំពូកទី៩ មាត្រា៦០ ស្តីពីសមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្ត្រីអនុវន្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា៖ មន្ត្រីអនុវន្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន ១- មន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន, ២-អង្គភាពនគរបាល ឬកងកម្លាំងអាវុធហត្ថ ដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងចាត់ចែងចរាចរណ៍ឲ្យមានសណ្តាប់ធ្នាប់ល្អ, តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ផ្ទាល់ ឬដោយឧបរណ៍បច្ចេកទេស, ធ្វើរបាយការណ៍ ស្តីពីសភាពការណ៍សណ្តាប់ធ្នាប់ចរាចរណ៍ បទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង។

ចំណែកយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៦០៩ បានចែងអំពីការជ្រៀតជ្រែកក្នុងមុខងារសាធារណៈ ថា៖ បទជ្រៀតជ្រែក ដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២ ពីរលានរៀល ទៅប្រាំមួយលានរៀល អំពីជ្រៀងជ្រែក ដោយខុសច្បាប់ក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចណាមួយក្នុងចំណោមកិច្ចទាំងឡាយ ដែលសម្រាប់តែអ្នកមានសិទ្ធិក្នុងមុខងារនេះ។

ចំណែកមាត្រា៦១០នៃក្រមព្រហ្មទណ្ឌនេះ បានចែងថា៖ បទធ្វើសកម្មញភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញ មុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់មួយសែនរៀល ទៅពីរលានរៀល បុគ្គលដែលធ្វើសកម្មភាពនៅក្នុងលក្ខខណ្ឌ ដែលអាចនាឲ្យសាធារណៈជនយល់ច្រឡំថាជាការបំពេញមុខងារសាធារណៈ។

បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក គ្មានជនស៊ីវិលណាម្នាក់អាចធ្វើការរបស់មន្ត្រីនគរបាល ដែលត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ ទាំងផ្លូវច្បាប់ និងចិត្តសាស្ត្រ។ ដូច្នេះសកម្មភាពរបស់ក្រុម KO1 ដែលជាជនស៊ីវិលធម្មតា មិនមានសិទ្ធិធ្វើកិច្ចការផ្នែកចរាចរណ៍ឡើយ ហើយក៏គ្មានសិទ្ធិហាមឃាត់ ឬរារាំងអ្នកធ្វើដំណើរដទៃទៀតឡើយ។ ទង្វើដែលធ្វើខុសគោលការច្បាប់របស់ក្រុមKO1 អាចមានទោស ប្រសិនបើយកច្បាប់មកអនុវត្ត។

ចំណែកទង្វើរំលោភបំពានសិទ្ធិមន្ត្រីសាធារណៈដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចរៀបរាប់ខាងលើ KO1 មិនអាចរួចខ្លួនឡើយពីការជាប់ពន្ធនាគារឡើយ ព្រោះអំពើរបស់ពួកគេ នាំឲ្យខូចផលប្រយោជន៍ច្បាប់ និងបង្កភាពវឹកវរក្នុងសង្គម ព្រោះវានាំអ្នកដទៃទៀតយល់ដោយភាន់ច្រឡំថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ខាន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងសង្គម។

សូមបញ្ជាក់ថា K01 ដែលមានឈ្មោះ ឃឿន តុលា ជាម្ចាស់ផេក Facebook Satawatch FC 20 ដែលគេស្គាល់ថា ជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ ដែលតែងតែធ្វើសកម្មភាពពាក់ព័ន្ធនឹងសណ្តាប់ចរាចរណ៍គ្រប់ទីកន្លែង ជាពិសេស ពួកគេព្រួតគ្នាចាប់ម៉ូតូ ឬរថយន្តណា ធ្វើចរាចរណ៍បញ្ច្រាសទិស ហើយឡាយ វីដេអូ លើបណ្តាញFacebook ដើម្បីសម្ញែងខ្លួនឯងថា ជាក្រុមសកម្មបំផុតក្នុងសង្គម៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

RELATED ARTICLES