Monday, September 15, 2025
Homeព័ត៌មានជាតិរថយន្ត២គ្រឿងបុកគ្នា លោកមេប៉ុស្តិ៍ស្រវឹងស្រា ដើរថតគេឯងពេញផ្លូវ

រថយន្ត២គ្រឿងបុកគ្នា លោកមេប៉ុស្តិ៍ស្រវឹងស្រា ដើរថតគេឯងពេញផ្លូវ

​ភ្នំពេញ ៖ រថយន្ត​២គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជា​បួន​ បណ្តាលឲ្យ​រងកាខូចខាត​រថយន្ត​ទាំង​សងខាង​ ​​ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះ​ដល់​អ្នក​បើកបរទេ ខណៈពេលដែលអ្នកបើកបរកំពុងតែចរចាគ្នា ស្រាប់តែលេចមុខលោក​មេប៉ុស្តិ៍​បឹងកេងកង​២ មិនដឹងថាមកពីផឹកស៊ីនៅកន្លែងណា ទេ ក្នុងស្ថានភាពស្រវឹង ជិះម៉ូតូមួយគ្រឿងមកដល់ បាន​ទាញទូរស័ព្ទ​ដើរ​ថតគេឯង​ពាសពេញ​ផ្លូវ​​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១១និង​៥០នាទី​យប់​  ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២១០៧​ ទល់មុខ​ហាង ​បុប្ផា​គីរី​រម្យ​  ផ្លូវ​១១៣​ កែង​និង​ផ្លូវ​២៧៨ ​សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​ចំការមន។

លោក​មេប៉ុស្តិ៍​បឹង​កេងកង​២ ស្រវឹងទ្រេតទ្រោត ដើរថតគេឯង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

​​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AA-3543 ​បើក​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​ បានធ្វើដំណើរតាមផ្លូវ​១១៣​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំណុចកើតហេតុ​ ដែល​ជាផ្លូវ​បំបែកជាបួន ​ក៍ស្រាប់តែមាន​បុរសម្នាក់​បានបើករថយន្ត​បង្ក​ ម៉ាក​កាមរី​ ពណ៌​ស​  ​ពាក់ស្លាកលេខ​ ភ្នំពេញ​2w-6349 ធ្វើដំណើរតាមផ្លូវ​២៧៨​ ​​ទិសដៅពី​លិច​ទៅកើត​ ក្នុង​ល្បឿន​យ៉ាង​លឿន​  និង​ស្រវឹង​ក៏ជ្រុលទៅ​បុក​​រថយន្ត​តាក់​ស៊ី​ម៉ែត្រចំ​ចំហៀងមុខ​ខាងស្ដាំ​ បណ្តាលឲ្យ​រថយន្ត​តាក់​ស៊ី​រងការខូចខាត​ ក្រពិត​ថ្ពាល់​មុខ​ចំហៀង​ខាងស្ដាំ​ និង​បាក់រ៉ូទីលខាង​ស្តាំ​  តែមិន​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់អ្នក​ជិះក្នុង​រថយន្ត​នោះ​ទេ​ ។ ​ភ្លាមៗនោះ ​ភ្ញៀវ​ដែរលជិះក្នុង​រថយន្ត​បានចុះ​ពីលើរថយន្ត ឡើងជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ បន្ត​ទៅ​មុខ​បន្តទៀត​ ។ ដោយ​ឡែក​រថយន្ត​បង្កម៉ាកកាមរី​ រងកាខូចខាត​ ក្រពិត​ថ្ពាល់​ចំហៀង​ខាងឆ្វេង​ តែមិន​មានគ្រោះ​ថ្នាក់​ដល់អ្នក​បើកបរ​ដូចគ្នា​។ ភ្លាមៗ​នោះ​ ភាគី​ទាំង​សងខាង​បាន​ចរចា​គ្នា​មិន​ត្រូវ​នោះ​ទេ​  ក៏​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​មកធ្វើ​វាស់​វែង​​ ស្រាប់តែ​ឃើញលោក​មេប៉ុស្តិ៍​បឹង​កេងកង​២​ មិនដឹងថា ​មកពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ​ ​ជិះម៉ូតូមួយគ្រឿង មកដល់ក្នុងស្ថានភាពស្រវឹងទ្រេតទ្រោត បាន​​យក​​ទូរស័​ព្ទ​ដើរ​ថតអ្នកចោមរោម​មើល ថតប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មានទៀត ធ្វើឲ្យអ្នកឃើញហេតុការណ៍ហួស​ចិត្ត​គ្រប់​គ្នានឹងទង្វើរបស់លោកមេប៉ុស្តិ៍ ដែលកន្លងមកពេលដែលលោកបំពេញការងារ សូម្បីតែចាប់​បាន​ជន​សង្ស័យឆក់កាបូប ឬឆក់ទូរស័ព្ទ ក៏បិទទ្វារការិយាល័យមិនឲ្យអ្នកយកព័ត៌មានចូល​ថត​ដែរ​នោះ ។

​ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ទាំង​ពីរគ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ​ដើម្បី​រង់​ចាំ​ធ្វើ​ការដោះស្រាយ​នៅ​ពេល​ក្រោយ​  ៕

RELATED ARTICLES