Thursday, December 5, 2024
Homeតារាបរទេសទុយ បំភ្លឺរឿងបែកបាក់ភរិយា

ទុយ បំភ្លឺរឿងបែកបាក់ភរិយា

វាជារឿងគួរឱ្យភ្ញាក់ផ្អើលនៅពេលមានពាក្យលេច ឮថា តារាជើងចាស់ ទុយ ធីរផាត់ ណាត់ជួបភរិយាតារាបង្ហាញម៉ូដ ដើម្បីចុះហត្ថលេខាលែងលះគ្នា។

មុននេះបន្តិច លោក ទុយ ធីរផាត់ ទើបតែរៀបចំពិធីបុណ្យខួបកំណើតជូនភរិយា អែនណា ហើយសុខៗ ស្រាប់តែលេចឮថា អ្នកទាំងពីរណាត់ជួបលែងលះគ្នា។ បែបនេះមហាជនភ្ញាក់ផ្អើលមិនតិចទេ។
អ្នកកាសែតបានស្កាត់ជួបលោក ទុយ ដើម្បីឱ្យលោកស្រាយបំភ្លឺពីពាក្យចចាមអារ៉ាមរង្គោះរង្គើគ្រែស្នេហ៍នេះ។ លោក ទុយ ហាក់មិនភ្ញាក់ផ្អើលចំពោះរឿងនេះទេ ដោយលោកនិយាយថា អ្វីដែលលេចឮនោះ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ “វាគ្រាន់តែជាពាក្យលេចឮ។ សម្រាប់ខ្ញុំ មានអារម្មណ៍ថា វាជារឿងធម្មតា”។
លោកបន្ថែមទៀតថា ភរិយារបស់លោកក៏មិនខ្វល់ពីរឿងនេះដែរ ព្រោះអ្នកទាំងពីរយល់ចិត្តគ្នាច្បាស់ និងមានទំនាក់ទំនងល្អជាមួយគ្នានៅឡើយ។

លោកបញ្ជាក់ថា ព័ត៌មានប្រភេទនេះ នឹង មិនប៉ះពាល់ដល់គ្រួសារលោកទេ។ សំខាន់លោក យកចិត្តទុកដាក់លើការងារដែលស្ថាបនាសេចក្តីសុខជូនមហាជន ជាជាងខ្វល់ពីពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់។
ការងារដែលលោកអះអាងថា កំពុងយកចិត្តទុកដាក់នោះ គឺការងារសម្តែងនិងចម្រៀង។ លោកប្រាប់ថា នៅអំឡុងពេលចុងឆ្នាំនេះ មានការងារ សម្តែង៣-៤រឿង ជាចំណងដៃជូនទស្សនិកជន៕

RELATED ARTICLES