Sunday, May 12, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវណាសា គ្រោងសិក្សាពីប្រហោងខ្មៅនាឆ្នាំ២០២០

ណាសា គ្រោងសិក្សាពីប្រហោងខ្មៅនាឆ្នាំ២០២០

អង្គការស្រាវជ្រាវអវកាសអាមេរិក “ណាសា” បានឱ្យដឹងថា  ខ្លួនមានផែនការដាក់ចេញនូវបេសកកម្មវិទ្យាសាស្ត្រមួយដែលនឹងចាយលុយអស់១៨៨លានដុល្លារសម្រាប់ឆ្នាំ២០២០ខាងមុខ។ បេសកកម្មថ្មីដែល មានឈ្មោះ IXPE នឹងអនុញ្ញាតឱ្យពួកអវកាស ស្រាវជ្រាវស្វែងយល់យ៉ាងលម្អិតពីវត្ថុដែលជាតារាសាស្ត្រកម្រ តួយ៉ាងដូចជា ប្រហោងខ្មៅ (Black Holes) តារាណឺត្រុង និងតារាបញ្ចោញរលកវិទ្យុជាដើម។ ប្រហោងខ្មៅ ត្រូវគេដឹងថា អាចធ្វើឱ្យបណ្តាឧស្ម័នដែលនៅជុំវិញខ្លួនវាឡើងកម្តៅ ដល់ជាង១លានដឺក្រេ។ អង្គការណាសា ជឿថា កាំរស្មីអ៊ិចថាមពលខ្ពស់ បានមកពីឧស្ម័ននេះ អាចបែកខ្ញែកតាមទិសដៅពិសេសណាមួយ។

ប្រហោងខ្មៅគឺជាតំបន់មួយក្នុងលំហ Spacetime ដែលមានកម្លាំងស្រូបទាញខ្លាំង។ វាអាចស្រូបទាញ សូម្បីចុណ្ណភាគដ៏តូចល្អិត និងកាំរស្មីអេឡិចត្រូម៉ាញេទិច តួយ៉ាងដូចជា ពន្លឺជាដើម។

លោក Paul Hertz មន្ត្រីជាន់ខ្ពស់ណាសា ថ្លែងថា “យើងមិនអាច បង្កើតរូបភាពដោយផ្ទាល់ពីអ្វីដែលកំពុងកើតឡើងនៅក្បែរវត្ថុ តួយ៉ាង ដូចជា ប្រហោងខ្មៅ និងតារាណឺត្រុងនោះទេ។ ប៉ុន្តែការសិក្សាពីការបែកខ្ញែក របស់កាំរស្មីអ៊ិច បញ្ចោញពីបរិស្ថាននៅជុំវិញខ្លួនវា គឺពិតជាអាចបង្ហាញនូវរូបសាស្ត្រវត្ថុអាថ៌កំបាំងទាំងនេះបាន”។ លោកបន្តថា អង្គការណាសា ធ្លាប់មានប្រវត្តិល្អផ្នែកបង្កើតការអង្កេតក្នុងគម្រោង Astrophysics Explorers Programme ពីមុនមក។ IXPE នឹងបើកវាំងននចក្រវាល ថ្មីមួយសម្រាប់បណ្តាអ្នកអវកាស។ សព្វថ្ងៃ យើងត្រឹមតែអាចទស្សន៍ទាយពីអ្វីដែលយើងរកឃើញប៉ុណ្ណោះ ៕

RELATED ARTICLES