រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ ដើម្បីផ្តល់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវ ស្រាបៀរថៃហ្គ័រ ក្នុងកម្មវិធីពិធីអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៧ នេះ ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយា១១គូ និងអ្នកសារព័ត៌មានជាច្រើន។
រង្វាន់ជ័យមង្គលលើកទីមួយ ដែលស្រាបៀរថៃហ្គ័រ ប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន១១គូ ដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN រួមមានរង្វាន់ iPhone 7 ចំនួន៣រង្វាន់, ទូរទស្សន៍ Smart TV ចំនួន៣រង្វាន់ និងទូរទឹកកក ចំនួន៥រង្វាន់។
កម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទីមួយនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
លោកញ៉ែម សុជាតិ និងអ្នកស្រីទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone7 ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៧ បានមានប្រសាសន៍ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រ ពីព្រោះស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។
គួររម្លឹកផងដែរថា ថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ២០១៧នេះ អតិថិជនដែលជាវស្រាបៀរថៃហ្គ័រកំប៉ុង ឬដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាង ចំនួន១រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជា iPhone 7 ចំនួន៥រង្វាន់ ទូរទស្សន៍ Smart TV ចំនួន៥រង្វាន់ និងទូរទឹកកក ចំនួន១០រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧។
ឆ្លុះបញ្ចាំងប្រណីតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ៕